DoudouLinux លីនុចសម្រាប់ក្មេងៗ

(ឌូឌូ) គឺជាប្រព័ន្ធប្រតិបត្តិការលីនុចដែលបង្កើតឡើងសម្រាប់ក្មេងៗ។ ជាមួយនឹង ឌូឌូលីនុច ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ក្មេង​ដែល​ចាប់​​ផ្តើម​​​រៀន​កុំព្យូទ័រ​ដំបូង ។ ឌូឌូ​គឺ​ជា​គម្រោង​កំណែ​ទី ១ ដែល​កូដ​របស់​វា​មាន​ឈ្មោះ​ថា “Gondwana” ដែល​មាន​ភ្ជាប់​មក​ជាមួយ កម្មវិធីនានា ​សម្រាប់​ក្មេង​ចាប់​ពី​អាយុ​២ឆ្នាំ​រហូត​ដល់១២ឆ្នាំ ដែល​អនុញ្ញាត​អោយ​ពួក​គេរៀន និង​លេង​ហ្គេម​កម្សាន្ត ដោយ​ពុំ​ចាំ​បាច់​អោយ​ឪពុក​ម្តាយ​ឃ្លាំ​មើល​ជា​ញឹក​ញាប់​ឡើយ។ ឌូឌូលីនុច ក៏​មាន​នូវ​លក្ខណៈ​ពិសេស​មួយ​ទៀត ដែល​អាច​ឲ្យ​កូនៗ​របស់​អ្នក ជៀស​ផុត​ពី​គេហទំព័រ​មិន​សម​គួរ មួយ​ចំនួន​ផង​ដែរ។

ប្រភេទ​កម្មវិធី​ដែល​មាន​នៅ​ក្នុង DoudouLinux

ប្រភេទ​កម្មវិធី​ដែល​មាន​ភ្ជាប់​មក​ជាមួយ​ស្រាប់​នោះ មាន​ដូច​ជា៖

ឌូឌូ ក៏​បាន​បង្កើត​ឡើងឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ឪពុក​ម្ដាយ​ដែរ។ អ្នក​អាច​ប្រើ​ឌូឌូ​បាន​តាម​រយៈ CD ឬ Flash ដោយ​មិន​បាច់​ដំឡើង​នៅ​ក្នុង​ម៉ាស៊ីន​របស់​អ្នក​ឡើយ។ ម្យ៉ាង​ទៀត​ឌូឌូ ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃដែរ។ DoudouLinux មិន​មាន malware ដូច​ជា មេរោគ, worm, trojan ឡើយ។ បើ​អ្នក​ចង់​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី ឌូឌូលីនុច សូម​ចូល​ទៅ​កាន់ http://www.doudoulinux.org ។

ទាញ​យក DoudouLinux

ខាង​ក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​ Doudou