បង្ហាញរូបភាពនៃឯកសារ AI, PDF, PSD នៅក្នុង Windows 7

ដើម្បីបង្ហាញរូបភាពនៃឯកសារ illustrator (*.ai), photoshop (*.psd) និង acrobat (*.pdf) នៅក្នុង 7 ដោយបង្ហាញ Thumbnails នោះ ។ យើងអាចប្រើប្រាស់កម្មវិធី PSD Codec ជាកម្មវិធីជំនួយមួយ (plug-in) សម្រាប់ Windows Explorer, Windows Photo Gallery និង Windows 7 Media Center ផងដែរ ។ ចំពោះការឯកសារ CorelDRAW (*.cdr) គឺបង្ហាញរូបភាពស្រាប់ពុំចាំបាច់ប្រើប្រាស់កម្មវិធីអ្វីនោះទេ ។

បញ្ជាក់ៈ កម្មវិធីនេះ ប្រើបានចំពោះប្រព័ន្ធប្រតិបត្តិការណ៍ Windows , Windows Vista និង Windows 7 ប៉ុណ្តោះ ។

លក្ខណៈពិសេសនៃកម្មវិធីនេះ

បង្ហាញរូបភាពនៃឯកសារ PSD

បង្ហាញរូបភាពនៃឯកសារ PDF នៅក្នុង Windows Photo Gallery និង Windows Live Photo Gallery ។ លោកអ្នកក៏អាចបង្ហាញឯកសារ PSD នៅក្នុង Windows Photo Viewer និង Windows Media Center នៅក្នុង Windows 7 ។ ហើយក៏អាចប្រើប្រាស់កម្មវិធី PhotoDeluxe សម្រាប់បង្ហាញ​ ឯកសារ PDD ក៏បាន ។

បង្ហាញឯកសារជា Explorer Thumbnails

  • បង្ហាញរូបភាពនៃឯកសារ *.ai,*.psd
  • ឯកសារ EPS  និងភ្ជាប់ជាមួយ thumbnail medadata
  • ចំពោះឯកសារ  ចាប់ពីជំនាន់ CS2 និងខ្ពស់ជាងនឹង អាចបង្ហាញបាន
  • (ថ្មី!) ឯកសារ PDF ដែលរក្សាជាមួយ XMP thumbnails. អាចបង្ហាញ PDF thumbnails លុះត្រាតែ Adobe Reader បានដំឡើងរួចហើយ
បង្ហាញជា metadata
បង្ហាញឯកសារ XMP, IPTC, និង EXIF metadata ពីឯកសារ PSD និង PSB files ដោយគ្រាន់តែស្វែងរកឯការនោះជាមួយ metadata ប្រើ Windows Desktop Search

 ប្រៀបធៀបភាពខុសគ្នា រវាងមុនពេលប្រើ និងក្រោយពេលប្រើកម្មវិធីនេះ

មុនពេលប្រើប្រាស់កម្មវិធីនេះ

ក្រោយពេលប្រើប្រាស់កម្មវិធី

យើងសង្គេតឃើញថា រូបភាពខាងលើនេះបានបញ្ជាក់ថា កម្មវិធីនេះបានបង្ហាញរូបភាពនៃឯកសារ *.ai ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងរកឯកសារដោយពុំចាំដំណើរការកម្មវិធី Adobe illustrator នោះឡើយ ។

ចំណាំៈ ចំពោះឯកសារ *.psd ក៏បានបង្ហាញដូចចឹងដែរ

ទាញយកកម្មវិធីនេះ

ឯកសារដើម  ចុចទីនេះ