កាលបរិច្ឆេទនៃការចេញអោយប្រើ Ubuntu 12.04 LTS

ត្រូវ​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​យ៉ាង​លឿន បច្ចុប្បន្ននេះ​អ្នក​អភិវឌ្ឍន៍ បាន​កំណត់កាល​បរិច្ឆេទចេញ 12.04 LTS នៅក្នុង wiki ដោយ​បាន​បញ្ជាក់ថា នឹង​ចេញ​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០១២ ។ ចំពោះ 12.04 មិន​ទាន់​មាន codename ច្បាស់​លាស់ នៅ​ឡើយ​ទេ ។ គ្រាន់​តែ​កំណត់​ដោយ​បណ្តោះ​អាសន្ន​​សិន 12.04 ត្រូវបានកំណត់ថា LTS (មកពីពាក្យ Long Term Support) ។ យើ​ងអាច កំណត់ថា កំណែថ្មីនៃ 12.04 ប្រើបានយ៉ាងស្រួល និងស្ថិតស្ថេរ ។

សម្រាប់ Ubuntu 12.04 នេះ អ្នកអភិវឌ្ឍន៍ Ubuntu បាន​សម្រេច​ចិត្ត​ធ្វើការ​ផ្លាស់​ប្តូរកាល​បរិច្ឆេទ​ដោយ​ចេញ​ជា​កំណែ​ពីរ Alpha version, ពីរ Beta និង Release Candidate ដោយមិនបានបញ្ជាក់ច្បាស់លាស់នៅឡើយ ។

ខាងក្រោមនេះជាកាលបរិច្ឆេទផ្លូវការនៃ Ubunut 12.04 LTS

  • ខែធ្នូ ថ្ងៃទី១ ឆ្នាំ២០១១ ចេញកំណែ Alpha 1
  • ខែកុម្ភះ ថ្ងៃទី២ ឆ្នាំ ២០១២ ចេញកំណែ Alpha 2
  • ខែមីនា ថ្ងៃទី១ ឆ្នាំំ ២០១២ ចេញកំណែ Beta 1
  • ខែមីនា ថ្ងៃទី២២ ឆ្នាំ​២០១២ ចេញកំណែ Beta 2
  • ខែមេសា ថ្ងៃទី១៩ ឆ្នាំ២០១២ ចេញកំណែ Release Candidate (RC)
  • ខែមេសា ថ្ងៃទី២៦ ឆ្នាំ២០១២ ចេញជាកំណែចុងក្រោយនៃ Ubuntu 12.04

Ubuntu 12.04 LTS ក្លាយជាជំនាន់ទី ១៦ នៃប្រតិបត្តិការ Ubuntu មកដល់បច្ចុប្បន្ននេះ ។ បន្ទាប់ពីចេញ  Ubuntu 11.10 (Oneiric Ocelot)  នៅខែតុលា ថ្ងៃទី១៣ ឆ្នាំ២០១១ នេះ ។

ប្រភព​ដើម៖ Softpedia