ប្រើ Wondershare MobileGo សម្រាប់គ្រប់គ្រង Andriod Phone

Wondershare MobileGo គឺជាកម្មវិធីសម្រាប់គ្រប់គ្រងទូរស័ព្ទប្រភេទ Andriod នៅក្នុងកុំព្យូទ័រ ។ កម្មវិធីនេះផ្តល់លក្ខណៈងាយស្រួលជាច្រើន សម្រាប់គ្រប់គ្រងទូរស័ព្ទរបស់អ្នក​ដោយ មានរូបរាងរបស់វាស្រស់ស្អាត ។ MobileGo អាចចាត់ទុកថាជាកម្មវិធីប្រើបានច្រើនយ៉ាងនៅក្នុងតែមួយ (All in One) សម្រាប់គ្រប់គ្រង Andriod Phone Manager ។ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទប្រភេទអនទ្រយ (Andriod Phone) ពិតជាពេញចិត្តជាមួយកម្មវិធី នេះជាក់ជាមិនខាន ដោយសារតែវាប្រើបានច្រើនយ៉ាងផងដែរ ។ Wondershare MobileGo ទើបចេញជំនាន់ ១.០.០ ទេ ប៉ុន្តែទទួលការប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ ។

រូបរាងនៃកម្មវិធីនេះ

លក្ខណៈពិសេសៗនៃកម្មវិធីនេះ

  • គ្រប់គ្រង និងដំឡើងកម្មវិធីដោយផ្ទាល់ពីកុំព្យូទ័រទៅកាន់ទូរស័ព្ទ
  • អាចធ្វើការផ្ញើសារ និងអ៊ីម៉ែលដោយផ្ទាល់ពីកុំព្យូទ័រទៅកាន់ទួរស័ព្ទដោយគ្រាន់តែធ្វើការចុចលើទូរស័ព្ទតែប៉ុណ្ណោះ
  • អាចធ្វើការ Sync ពីទូរស័ព្ទទៅកាន់កុំព្យូទ័រដោយប្រើ WiFi ដោយពុំចាំបាច់ត្រូវខ្សែភ្ជាប់ក៏បាន
  • អាចធ្វើការ Backup ឬ Restore ក្នុងពេលតែមួយបាន

ទាញយកកម្មវិធីនេះ