ស្វែងរក​ Logo, ទង់​ជាតិ, ស្លាក​សញ្ញា ជា​ឯកសារ EPS, AI, CDR តាម​រយៈ seeklogo

សម្រាប់​អ្នក Design ការ​ស្វែង​រក​ Logo ឬ​ស្លាក​សំគាល់​ក្រុម​ហ៊ុន ​(Brand Name) ​ណាមួយ​ដើម្បី​​ដាក់​ក្នុង Artwork របស់​ខ្លួន​ពិត​ជា​មាន​ការ​ពិបាក​ខ្លះ ព្រោះ​ថា Logo ដែល​គេ​យក​មក​ធ្វើ​អាច​មាន​ទំហំ​តូច ហើយ​នៅ​ពេល​បោះ​ពុម្ព​ចេញ​ជា​រូប​រាង គឺ​មាន​គុណ​ភាព​មិន​ច្បាស់ មិន​ស្អាត​ដូច​អ្វី​ដែល​ខ្លួន​ចង់បាន។

ចំពោះ Logo ដែល​មាន​គុណ​ភាព​ល្អ​គឺ Logo ដែល​មាន​ទំហំ​ធំ ឬ​ជា​ឯកសារ​រូប ដែល​អាច​ពង្រីក​បាន​ដោយ​មិន​ខូច​គុណភាព (Resolution) មាន​ដូច​ជា​ឯកសារ EPS, AI, CDR… ជាដើម។

ឥឡូវនេះ​លោក​អ្នក​មិន​បាច់​បារម្ភ​ជាមួយ​បញ្ហា​នេះ​ទៀត​ឡើយ ព្រោះ​លោក​អ្នក​អាច​ស្វែងរក​ Logo និង​ស្លាក​សញ្ញា​ផ្សេងៗ ឬ​ទង់​ជាតិ​ប្រទេស​ផ្សេងៗ​ជា​ឯកសារ EPS, AI, CDR … នៅ​ជុំវិញ​ពិភព​លោក​ដោយ​ងាយ​ស្រួល តាម​រយៈ​គេហទំព័រ www.seeklogo.com

ឧទាហរណ៍​ថា​អ្នក​ចង់​បាន Logo ធនាគារ អេស៊ីលីដា (ACLEDA LOGO BANK) ឬ ទង់ជាតិ​ប្រទេស​កម្ពុជា សម្រាប់​ដាក់​ក្នុង Artwork របស់​អ្នក។ បើ​អ្នក​រក​តាម Google គឺ​អាច​រក​បាន​យ៉ាង​ងាយ​តែ​គុណ​ភាព​រូបភាព​ពិត​ជា​មិន​សូវ​ល្អ​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​ឡើយ តែបើ​អ្នក​​​ស្វែង​រក​ Logo នេះ​​តាម​គេហទំព័រ www.seeklogo.com នោះ​អ្នក​នឹង​ទទួល​បាន Logo នេះ​ជា AI, EPS File យ៉ាង​ងាយ។

សង្ឃឹម​ថា​គេហទំព័រ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​លោក​អ្នក​ខក​បំណង​ឡើយ។

អត្ថបទ​សរសេរ​ដោយ គឹម ចាន់, គាត់​បាន​ផ្ញើ​មក IT4Ug.net ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ។

កែ​សម្រួ​លដោយ ទេព សុវិចិត្រ