Layer Styles បង្កើត​កូដ CSS ស្រមោល, ផ្ទៃ​ក្រោយ, លក្ខណៈ​បន្ទាត់​ព្រំដែន

គឺ​ជា​កូដ​សម្រាប់​ដាក់​រចនាបថ​ទៅ​ឲ្យ​វ៉ិបសៃថ៍​ណា​មួយ ឲ្យ​មាន​រូបរាង​ឡើង។ មាន​តួនាទី​ដើរ​យ៉ាង​ចាំ​បាច់​សម្រាប់​វ៉ិបសៃថ៍​ស្ទើរ​តែ​ទាំង​អស់ ហើយ​មាន​ទំនាក់​ទំនង​ជាមួយ HTML, JavaScript ផង​ដែរ។ (ចំណុច​សំខាន់​ក្នុង​ការ​ប្រើ , )

លក្ខណៈ​មួយ​ចំនួន​ដែល CSS អាច​ធ្វើ​បាន​ដូច​នៅ​ក្នុង​កម្មវិធី​រចនា​រូប​ភាព ដូច​ជា​ដាក់​ស្រមោល, ផ្ទៃ​ក្រោយ (Background), សភាព​លក្ខណៈ​បន្ទាប់​ព្រំដែន (Border Effect) ជា​ដើម។ តែ​ពេល​ខ្លះ​បើ​អ្នក​ចង់​ដាក់ ក៏​មាន​ភាព​ពិបាក​ដែរ​ព្រោះ​ត្រូវ​ស្វែង​រក​លេខ​កូដ HEX នៃ​ពណ៌ ហើយ​ត្រូវ​សរសេរ​កូដ​បន្ថែម​ពី​លើ​កូដ​ចាស់​ទៀត។ តែ​ពេល​នេះ​អ្នក​មិន​បាច់​បារម្ភ​ទេ, Layer Styles អាច​ជួយ​អ្នក​បាន។ Layer Styles គឺ​ជា​ឧបករណ៍​វ៉ិប​មួយ​ដែល​អ្នក​អាចឲ្យលោក​អ្នក​បង្កើត​កូដ​ទាំង​នោះ បាន​ភ្លាមៗ ជាមួយ​នឹង​រូប​ភាព​សាក​ល្បង។ នៅ​ពេល​ដែល​អ្នក​កំណត់​ពណ៌ រូបរាង លក្ខណៈ ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ អ្នក​អាច​យក​កូដ​នៃ​អ្វី​ដែល​អ្នក​ធ្វើ យក​ទៅ​ប្រើ​នៅ​លើ​អក្សរ ឬ រូប របស់​អ្នក​បាន។ ដើម្បី​បើក​មើល​កូដ សូម​ចុច​លើ​ពាក្យ CSS Code ដែល​ស្ថិត​នៅ​កៀន​ខាង​ឆ្វេង បាត​ក្រោម។

Layer Styles គឺ​ជា​កម្មវិធី​កូដ​បើក​ចំហ ដែល​អ្នក​អាច​យក​កូដ​ទៅ​កែ​ប្រែ ឬ ពិនិត្យ​បាន​ដោយ​ឥត​គិត​ថ្លៃ។

ចូល​ទៅ​វ៉ិបសៃថ៍ Layer Styles