កម្មវិធី Google+ សម្រាប់ iPhone មាន​ហើយ

ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​មក​ហើយ + គឺ​ជា​បណ្ដាញ​សង្គម​ថ្មី​សន្លាង​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ ក្រុម​ហ៊ុន ។ ហើយ​នៅ​ពេល​ចេញ​មក​បាន​ប៉ុន្មាន​ថ្ងៃ ក៏​ចាប់​ផ្ដើម​មាន​កម្មវិធី​សម្រាប់​ប្រើ +​ នៅ​លើ​ទូរស័ព្ទ Android។ ហើយ​ក៏​មាន​សំនួរ​ចោទ​ច្រើន​​ថា តើ​ពេល​ណា​ទើប​មាន​សម្រាប់ ? តែ​កាល​ពី​ម្សិល​មិញ​នេះ (ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១១) តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​វ៉ិបសៃថ៍ Google+ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​មាន​កម្មវិធី​សម្រាប់ ហើយ។

កម្មវិធី Google+ សម្រាប់ iPhone ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង App Store។ កម្មវិធី​នេះ​មា​ទំហំ ៥.៣មេកាបៃ កំណែ​ទី​១ និង​ជា​ភាសា​អង់គ្លេស។ អាច​ប្រើ​បាន​នៅ​លើ iPhone 3G, iPhone 3GS, និង iPhone 4។ (ត្រូវ​ការ​ iOS 3.1 ឬ ខ្ពស់​ជាង​នេះ)។

នៅ​ពេល​នេះ​អ្នក​អាច​អាន, សរសេរ, ដាក់​រូប​ភាព និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​នៅ​លើ Google+ ជាមួយ​កម្មវិធី​នេះ​បាន​គ្រប់​ទីកន្លែង។ អ្នក​អាច​ចូល​ទៅ​ទាញ​យក​បាន​នៅ http://itunes.apple.com/us/app/google/id447119634?ls=1&mt=8 ។

[Image by: App Store]