លេងហ្គេម Angry Birds នៅក្នុង Ubuntu ដោយប្រើ Wine

អ្នកប្រើប្រាស់ ជាច្រើនកំពុងព្យាយាមដំណើរការហ្គេមល្បីៗ, ដូចជា ហ្គេម Angry Bird ដោយប្រើតាម Wine ។  Wine គឺជាកម្មវិធីមួយ ដែលផ្ដល់ compatibility layer អនុញ្ញាត អ្នកប្រើប្រាស់ ដំឡើងកម្មវិធីរបស់ Windows ដំណើរការបានលើ ។ Wine គឺមិនមែនជាវត្ថុដែលល្អ វិសេសនោះទេ។ យើងមិនអាចគិតថា គ្រប់កម្មវិធីទាំងអស់របស់ Windows អាចដំណើរការ បានស្រុងលើ Wine ហើយ។

Angry Birds គឺពិតជាហ្គេម ដែលទទួលបាន ការនិយមច្រើនលើសលប់មែន ព្រោះមិន ថាចេញ​​វគ្គថ្មីប៉ុន្មានវគ្គនោះទេវានៅតែទទួលបានការនិយម​ ដដែល។ ថ្មីៗនេះក្រុមហ៊ុន Rovio ជាអ្នកផលិតហ្គេម Angry Birds បានបង្ហើបប្រាប់ថា ខាងក្រុមហ៊ុននឹងធ្វើការ Upgrade ហ្គេម Angry Birds Rio ទៅជាវគ្គថ្មី ដោយ ដាក់ឈ្មោះថា Carnival។ បន្ថែមពីលើនេះ ខាងក្រុមហ៊ុនបានបង្ហាញឈុតខ្លីៗទាក់ទងនឹងហ្គេម Angry Birds Rio “Carnival” នេះ ឲ្យប្រិយមិត្តហ្គេមបានឃើញផងដែរ។ ដោយនៅក្នុងវគ្គថ្មីនេះ ពួក Angry Birds ត្រូវតស៊ូជាមួយហ្វូងស្វា ដែលជាសត្រូវដ៏កំណាចរបស់ខ្លួន ដោយឆ្លងកាត់តាមដំណាក់ កាលជាច្រើន រហូតដល់ 15 វគ្គ និងអាចស៊ីផ្លែល្ហុង ដើម្បីសន្សំពិន្ទុបានថែមទៀតផង។ ចំពោះ កាលបរិច្ឆេទសំរាប់ការអាប់ដេតហ្គេម Angry Birds Rio “Carrival” នេះ នៅមិនទាន់ដឹងថ្ងៃកំណត់ ច្បាស់លាស់នៅឡើយ។ ហ្គេមនេះ កំពុងនិយមពីសំណាក់អ្នកលេងហ្គេមនៅលើ Windows, Andriod, iPhone, iPad ។ល។

ដើម្បីលេងហ្គេម Angry Bird បាន យើងត្រូវដំឡើង Wine ជាមុនសិន

ដំបូងបើក Terminal រួចវា

sudo apt-add-repository ppa:ubuntu-wine/ppa
sudo apt-get update
sudo apt-get install wine1.3

ក្រោយពីដំឡើង Wine រួចមក ទាញយក AngryBirds.tar.gz ដោយប្រើតាម Terminal ដោយសរសេរ command ដូចខាងក្រោម

wget http://dl.dropbox.com/u/964512/lffl/AngryBirds.tar.gz

បញ្ជាក់ៈ ទំហំនៃហ្គេមនេះគឺ ៣៧.២MB

ក្រោយទាញយករួចមក ទីតាំងរបស់វានៅក្នុង Home Folder

បន្ទាប់ទៀត ពន្លាតឯកសារនោះ ដោយសរសេរ command ដូចខាងក្រោម

tar zxvf AngryBirds.tar.gz

ក្រោយពីពន្លាតរួចមក ចូលទៅកាន់ថតឯកសារ AngryBirds រួចចុចកណ្តុរស្តាំលើ​ឯកសារ AngryBirds.exe យក Properties

រួចជ្រើសរើស Open With ហើយរើសយក Wine Window Programs Loader

ដូចរូបខាងក្រោមនេះ

ប្រសិនមានបញ្ហាទំហំអេក្រង់, សូមទៅកាន់ Configure Wine -> Graphic សូមចុចយក Emulate Virtual Desktop

ដូចរូបភាពខាងក្រោមនេះ


ប្រភពឯកសារ