ដំឡើងហ្គេម Alien Arena 7.51 នៅក្នុង Ubuntu 11.04

Alien Arena គឺជាហ្គេមកំសាន្តមួយដែលក្នុងចំណោមហ្គេមផ្តល់ដោយឥតគិតថ្លៃ FPS Game ។ ហ្គេមនេះ ការលេងមានលក្ខណៈស្រដៀងនឹង ហ្គេម Quake, Doom និង Tournament ។ Quake, Doom និង Tournament សុទ្ធសឹងតែជាហ្គេមល្បីៗ ដែលដំណើរការនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows  រីឯ Alien Arena ជាហ្គេមសម្រាប់ ប៉ុណ្តោះ ។ ហ្គេមនេះ ជាប្រភេទហ្គេមបាញ់គ្នា អាចលេងនៅ​លើប្រព័ន្ធ អ៊ីនធើណេតបានផងដែរ ។

តម្រូវការប្រព័ន្ធ

  • ប្រព័ន្ធប្រតិបត្តិការ : Linux
  • CPU: Intel/AMD compatible at ៥០០MHz ឬក៏ខ្ពស់ជាងនេះក៏បាន
  • អង្គចងចាំ : ១២៨MB ឬក៏ខ្ពស់ជាងនេះក៏បាន ។
  • វីដេអូកាត :  OpenGL compatible graphics card

របៀបដំឡើង Alien Arena 7.51 នៅក្នុង 11.04

  • ទាញយកកញ្ចប់នេះ  (playdeb_0.3-1~getdeb1_all.deb)
  • ក្រោយពីទាញយកកញ្ចប់នេះរួចមក រួចចុចពីរដងដើម្បីដំឡើង (playdeb_0.3-1~getdeb1_all.deb)
  • បន្ទាប់ពីដំឡើង playdeb_0.3-1~getdeb1_all.deb សូមបើក Terminal រួចសរសេរកូដខាងក្រោមនេះ

sudo apt-get update
sudo apt-get install alien-arena