ទាញ​យក​ពុម្ព​អក្សរពី Google Web Fonts ទៅ​ដំឡើង​ក្នុង​កុំព្យូទ័រ​បស់​អ្នក

មាន​​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង Web Fonts ហើយ​ក្នុង​នោះ​ក៏​មាន​អក្សរ​ខ្មែរ​ផង​ដែរ។ ​ទាំង​នោះ​អ្នក​អាច​យក​មក​ធ្វើ​ការ​បង្កប់ (embed) ក្នុង​វ៉ិបសៃថ៍​របស់​អ្នក ហើយ​អាច​ប្រើ​ដោយ​មិន​បាច់​មាន​ដំឡើង​ក្នុង​កុំព្យូទ័រ (អាន​អំពី របៀប​បង្កប់)។ ពុម្ព​អក្សរ​ទាំង​នោះ​អ្នក​ក៏​អាច​ទាញ​យក​ដំឡើង​ក្នុង​កុំព្យូទ័រ​យើង​ក៏​បាន​ដែរ។ ហើយ​ការ​ទាញ​យក​នោះ អ្នក​មិន​បាច់​ទាញ​យក​ម្ដង​មួយៗ​ឡើយ អ្នក​អាច​រើស​ពុម្ព​អក្សរ​ណា​ខ្លះ​ដែល​អ្នក​ចូល​ចិត្ត ហើយ​ចុច​ទាញ​យក​មក​ទាំង​អស់។

របារ​មើល​អក្សរ​ជា​មុន៖ Word សម្រាប់​សាក​ល្បង​មើល​ជា​ពាក្យ, Sentence សម្រាប់​សាក​ល្បង​មើល​ជា​ប្រយោគ, Paragraph សម្រាប់​សាក​ល្បង​មើល​ជា​អត្ថបទ, Preview Text ប្រើ​សម្រាប់​បង្ហាញ​នូវ​ពាក្យ​តាម​ប្រភេទ​ពុម្ព​អក្សរ​និមួយៗ, Size ផ្លាស់​ប្ដូរ​ទំហំ​ពុម្ព​អក្សរ, Sorting តម្រៀប​ពុម្ព​អក្សរ។

រើស​ប្រភេទ​នៃ​ពុម្ព​អក្សរ។

ចុច​លើ​ប៊ូតុង Add to Collection ដើម្បី​បញ្ចូល​ពុម្ព​អក្សរ​ទៅ​ក្នុង​សម្រាំង (Collection) របស់​អ្នក។ អ្នក​អាច​រើស​ច្រើន​ក៏បាន​ដែរ។

នៅ​ពេល​រើស​រួច​ហើយ នៅ​បាត​ទំព័រ​អ្នក​នឹង​ឃើញរបារ​ពណ៌​ខៀវ​មួយ ដែល​មាន​រាយ​បញ្ជី​ឈ្មោះ​ពុម្ព​អក្សរ​នៅ​ក្នុង​សម្រាំង​របស់​អ្នក។ ក្នុង​នោះ​មាន​ប៊ូតុង​បី​ផ្សេងៗ​ទៀត​ដូច​ជា៖

  • Choose ៖ រើស​ពុម្ព​អក្សរ
  • Review ៖ សាក​ល្បង​ពុម្ព​អក្សរ​ជា​មុន
  • Use ៖ សម្រាប់​ទទួល​យក​កូដ​ទៅ​ដាក់​បង្កប់​ក្នុង​វ៉ិបសៃថ៍​របស់​អ្នក

នៅ​ពេល​ដែល​អ្នក​បាន​រើស​អ្វី​រួច​រាល់​ហើយ សូម​ក្រឡេក​មើល​ទៅ​ផ្នែក​ខាង​លើ រួច​ចុច​លើ​ពាក្យ Download your Collection ដើម្បី​ទាញ​យក​គ្រប់​ពុម្ព​អក្សរ​ដែល​អ្នក​បាន​រើស។ ចំណែក​ឯ Bookmark you Collection គឺ​សម្រាប់​កត់​ចំណាំ​នូវ​សម្រាំង​របស់​អ្នក ទុក​ទាញ​យក​នៅ​ពេល​ក្រោយ ឬ ក៏​ផ្ញើ​ឲ្យ​មិត្ត​របស់​អ្នក​ទាញ​យក។

ចូល​ទៅ​កាន់​ទំព័រ Google web fonts