កែ​ច្នៃ​របារ​ម៉ឺនុយ Google+ របស់​អ្នក​ជាមួយ​នឹង GTools+

គឺ​ជា​កម្មវិធី​បន្ថែម (Extension) មួយ​របស់ + ក្នុង​ការ​រៀប​ចំ កែ​ច្នៃ​របារ​ម៉ឺនុយ + របស់​អ្នក បាន​ដូច​ជា ផ្លាស់​ប្ដូរ​ទីតាំង​ប្រអប់​ឈ្មោះ​អ្នក Online ទៅ​ដាក់​ក្នុង​ម៉ឺនុយ, កែ​រូបរាង​ផ្ទាំង​ដំណឹ (Notification Panel)​, បក​ប្រែ​ប្រកាសន៍​ (Post), ផ្លាស់​ប្ដូរ​ពណ៌​, ឲ្យ​របារ​នៅ​នឹង​ថ្កល់​មួយ​កន្លែង, បង្ហាញ​ដំណឹង​អំពី Gmail និង Reader និង​ជម្រើស​នានា​ផ្សេង​ទៀត។

ផ្លាស់​ទី​ប្រអប់​ឈ្មោះ​អ្នក Online ទៅ​ក្នុង​របារ​ម៉ឺនុយ

បក​ប្រែ​ប្រកាសន៍ (Post) ទៅ​ភាសា​ណា​មួយ ដែល​យើង​បាន​កំណត់។ ដើម្បី​ធ្វើ​បែប​នេះ ដំបូងចុច​ខាង​ស្ដាំ (Right Click) នៅ​លើ​រូប​តំណាង GTools+ ហើយ​រើស​យក Option។ ចុច​បើក​ផ្ទាំង Google Plus ត្រង់​កន្លែង Translation រើស​យក​ភាសា​មួយ ដែល​អ្នក​ចង់​បក​ប្រែ​ទៅ។

កែ​ពាក្យ G+ ទៅ​ជា​អ្វី​ដែល​អ្នក​ចង់​សរសេរ។ នៅ​ក្នុង​ផ្ទាំង General Option បន្ទាប់​មក​ប្ដូរ​អក្សរ​ត្រង់​វាល Unified Google Bar

កម្មវិធី​នេះ​ពិត​ជា​អាច​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់ Google+ បាន​មួយ​កម្រិត​ផង​ដែរ។ ក្រៅ​ពី​រូប​បង្ហាញ​ខាង​លើ​នេះ ក៏​នៅ​មាន​ជម្រើស​នានា​ជា​ច្រើន​ទៀត ដែល​លោក​អ្នក​អាច​រក​បាន​នៅ​ក្នុង​ទំព័រ Option នៃ​កម្មវិធី​នេះ។

ទាញ​យក GTools+