TubeCast កម្មវិធី​ផ្ទុក​ឡើង​វីដេអូ​ទៅ Youtube ពី​កុំព្យូទ័រ

គឺ​ជា​កម្មវិធី​ចល័ត (Portable) ដែល​អ្នក​អាច​ប្រើ​កម្មវិធី​នេះ ដើម្បី​ផ្ទុក​វីដេអូ​ឡើង​ទៅ​ក្នុង ដោយ​មិន​បាច់​ប្រើ​ឧបករណ៍​ផ្ទុក​ឡើង​តាម Flash។ TubeCast គឺ​ជា​កម្មវិធី​កូដ​បើក​ចំហ អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​ការ​ប្រើ​កម្មវិធី​នេះ អ្នក​មិន​បាច់​ចូល​ទៅ​កាន់​វ៉ិបសៃថ៍ ឡើយ។ អ្នក​ត្រូវ​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​វីដេអូ​នោះ មុន​ពេល​ផ្ទុក​ឡើង ដែល​មាន​ដូច​ជា៖ ចំណង​ជើង, សេចក្ដី​ព័ណ៌នា, ចំណាត់​ក្រុម,  ពាក្យ​គន្លឹះ, និង ការ​ចែក​រំលែក។ ដើម្បី​ផ្ទុក​ឡើង​បាន អ្នក​ត្រូវបំពេញ​ព័ត៌មាន​គណនី​របស់​អ្នក​សិន ដូច​ជា ឈ្មោះ​សមាជិក (username) និង ពាក្យ​សម្ងាត់។

នៅ​ពេល​ដែល​អ្នក​បាន​រើស​វីដេអូ​ណា​មួយ​ហើយ នៅ​ខាង​ក្រោម​នោះ អ្នក​នឹង​ទទួល​បានជម្រើស​ផ្សេងៗ​ទៀត ដូច​ជា​ការ​ដាក់​មតិ, ការ​វាយ​តម្លៃ និង​ផ្សេងៗ​ទៀត។

នៅ​ពេល​អ្នក​កំណត់​ជម្រើស​រួច​រាល់​សម្រាប់​វីដេអូ​អ្នក​ហើយ ចុច​លើ​ប៊ូតុង Add Video ដើម្បី​ចាប់​ផ្ដើម​ការ​ផ្ទុកឡើង។ អ្នក​ក៏​អាច​ផ្ទុកឡើង​វីដេអូ​ចំនួន​ច្រើន (batch of video) ក៏បាន។

ទាញ​យក​កម្មវិធី TubeCast

រូបភាព​ដោយ (Image Credit): AddictiveTips