DocsPal ឧបករណ៍​បម្លែង​ឯកសារ​នៅ​លើ​អ៊ីនធ័រណិត

នៅ​លើ​អ៊ីនធ័រណិត​សព្វ​ថ្ងៃ​នេះ ឧបករណ៍​បម្លែង​ឯកសារ​មាន​ជា​ច្រើន ក្នុង​ចំណោម​នោះ​មាន DocsPal មួយ​ដែល​ជា​ឧបករណ៍​បម្លែង​ឯកសារ​បាន​ដូច​ជា៖

  • បទ​ចម្រៀង
  • វីដេអូ
  • ឯកសារ​អត្ថបទ
  • រូប​ភាព
  • សៀវភៅ​អេឡិចត្រូនិក
  • បណ្ណសារ​ឯកសារ (Archive File)

សរុប​មក DocsPal អាច​បម្លែង​ឯកសារ​បាន​ចំនួន ៦០ប្រភេទ ផ្សេងៗ​ពី​គ្នា។ អ្នក​អាច​ប្រើ​ឧបករណ៍​បម្លែង​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។ DocsPal អាច​ធ្វើ​ការ​បម្លែង​ឯកសារ​ប្រភេទ​ផ្សេងៗ​ពី​គ្នា​បាន​ក្នុង​ពេល​តែ​មួយ។ ឧបករណ៍​នេះ អាច​ស្គាល់​ភ្លាមៗ​នូវ​ឯកសារ​ដែល​អ្នក​បាន​រើស ដូច្នេះ​ត្រង់​វាល Original format គឺ​ត្រូវ​បាន​រើស​ដោយ​ស្វ័យ​ប្រវត្តិនៅ​ពេល​អ្នក​រើស​ឯកសារ។ ចំណែក​ឯ​វាល Covert to អ្នក​ត្រូវ​រើស​យក​ប្រភេទ​ឯកសារ ដែល​អ្នក​ចង់​បម្លែង​ទៅ។ បន្ទាប់​ពី​រើស​បាន​សព្វ​គ្រប់​ហើយ ចុច​លើ​ប៊ូតុង Convert ពេល​នោះ DocsPal នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​បម្លែង​ឲ្យ​អ្នក​ហើយ។ ក្រោយ​ពី​ពេល​បម្លែង​ចប់ DocsPal នឹង​ផ្ដល់​តំណ​មួយ​សម្រាប់​ទាញ​យក​ឯកសារ​នោះ, តែ​បើ​អ្នក​បម្លែង​ឯកសារ​ច្រើន DocsPal នឹង​ខ្ចប់​ទៅ​ជា zip ឲ្យ​អ្នក​តែ​ម្ដង។ រយៈ​ពេល​នៃ​ការ​បម្លែង​ឯកសារ គឺ​អាស្រ័យ​ទៅ​នឹង​ទំហំ​ឯកសារ។

ក្រៅ​ពី​ការបម្លែង​ឯកសារ DocsPal ក៏​បាន​ផ្ដល់​នូវ​ឧបករណ៍​មួយ​ទៀត គឺ​ការ​បើក​មើល​ឯកសារអត្ថបទ (ស្គាល់​២១ប្រភេទ) និង ឯកសារ​រូបភាព (ស្គាល់​៨ប្រភេទ)។

ចូល​ទៅ​កាន់​វ៉ិបសៃថ៍ DocsPal