កាលបរិច្ឆេទនៃការចេញអោយប្រើ Ubuntu 11.10 Oneiric Ocelot

ជាប្រព័ន្ធប្រតិបត្តិការ Open Source វាជា Distribution ដែលកំពុងពេញនិយមជាងគេក្នុងចំណោម Distribution ទាំងអស់ របស់ Linuxសំរាប់អ្នកប្រើប្រាស់ធម្មតាហើយវាជាដំណើរបានយ៉ាងល្អប្រសើរទាំងលើ Desktop, Notebook and Netbook ។

Linux មានបង្ហាញដូចខាងក្រោម​ ៖

  • RedHat Linux, distributed by RedHat Software
  • OpenLinux, distributed by Caldera
  • Corel Linux
  • Slackware
  • Debian GNU/Linux
  • SuSE Linux
  • Sabily
  • Kbuntu
  • Lbuntu
  • Ubuntu
Ubuntu 11.10 ដែល​កូដ​របស់​វា​មាន​ឈ្មោះ​ថា Oneiric Ocelot ត្រូវ​បាន​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​ចេញ​អោយ​ប្រើប្រាស់ ដោយ​ធ្វើ​ការ​ពន្យា​ពេល និង​ចេញ​ជា​កំណែ Alpha 2 សិន ។ ការ​កែប្រែ​កាល​បរិច្ឆេទ​នេះ​យោង​តាម​កាល​បរិច្ឆេទ, Oneiric Ocelot នឹង​ត្រូវ​បាន​កំណត់​អោយ​ចេញ​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្តាល​ខែ​តុលា ឆ្នាំនេះ។ កាល​បរិច្ឆេទ​នេះ​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ូប៊ុនទូ (Ubuntu users) ត្រៀម​នឹង​ប្រើប្រាស់​លក្ខណៈ​ថ្មីរបស់ Ubuntu 11.10 ផងដែរ។
ខាងក្រោមនេះ ជាកាលបរិច្ឆេទជាផ្លូវការរបស់ Ubuntu 11.10 (Oneiric Ocelot)
  • ខែកក្តដា ថ្ងៃទី២ ឆ្នាំ២០១១ ចេញកំណែ Alpha 1
  • ខែកក្តដា ថ្ងៃទី៧ ឆ្នាំ២០១១ ចេញកំណែ Alpha 2
  • ខែសីហា ថ្ងៃទី៤ ឆ្នាំ២០១១ ចេញកំណែ Alpha 3
  • ខែកញ្ញា ថ្ងៃទី១ ឆ្នាំ២០១១ ចេញកំណែ Beta 1
  • ខែកញ្ញា ថ្ងៃទី២២ ឆ្នាំំ២០១១ ចេញកំណែ Beta 2
  • ខែតុលា ថ្ងៃទី១៣ ឆ្នាំ២០១១ កាលបរិច្ឆេទចេញ Ubuntu 11.10

ប្រភព​ឯកសារ