ស្វែងយល់ពី Go Programming

គឺជាភាសាកុំព្យូទ័រផ្តល់ដោយឥតគិតថ្លៃ (Open Source) ដែលបង្កើតឡើងដោយក្រុមហ៊ុនយក្ស Google ។ សម្រាប់អ្នកសិក្សាផ្នែកព័ត៌មានវិទ្យាពិតជាប្លែកជាមួយនិង ភាសាថ្មីនេះ ដោយសារភាសានេះ ត្រូវបានបង្កើតដោយក្រុមហ៊ុន Google ដែលជាគេហទំព័រស្វែងរក (Search Engine) ដ៏ល្បីល្បាញ ។  Go Programming Compile បានយ៉ាងលឿនទៅជា machine code  ។ ពិសេសជាងនេះទៅទៀត អ្នកដែលចូលប្រើប្រាស់កូដចំហ (Open Source) ពិតជារីករាយជាមួយ Programming ថ្មីមួយនេះជាមិនខានឡើយ ។

ខាងក្រោមនេះជាដំណើរការរបស់ Go Programming

លក្ខណៈពិសេសៗរបស់ Go Programming

  • ផ្តល់ដោយឥតគិតថ្លៃ (Open Source)
  • អាចប្រើប្រាស់បានគ្រប់ប្រព័ន្ធប្រតិបតិ្តការ (Cross-Platform)
  • ដំណើរការមានល្បឿនលឿន
  • នៅមានលក្ខណៈពិសេសជាច្រើនទៀត

ព័ត៌មានលម្អិតសូមចូលទៅកាន់ទីនេះ http://www.golang.org/

សូមរង់ចាំអាននៅរបៀបដំឡើង និងការប្រើប្រាស់ Go Programming នៅមេរៀនបន្ទាប់ ! សូមអរគុណសម្រាប់ការគាំទ្រ។