បង្ហាញ​ចំនួន​សំបុត្រ​មិន​ទាន់​អាន​នៅ​លើ Favicon របស់ Gmail

នេះ​គឺ​ជា​លក្ខណៈ​ពិសេស (feature) មួយ​ដែល​មាន​នៅ​ក្នុង Labs។

Gmail Labs គឺ​ជា​ទី​កន្លែង​សម្រាប់​សាក​ល្បង​នូវ​លក្ខណៈពិសេស​នានា​ដែល​ត្រូវ​បាន​ដាក់​ធ្វើ​ការ​ពិសោធ។

-ដើម្បី​បើក​ដំណើរ​ការ អ្នក​ត្រូវ​ចូល​ទៅ​កាន់ Mail settings

– បន្ទាប់​មក​ចុច​លើ​ផ្ទាំង Labs

-ហើយ​រក​មើល​ពាក្យ Unread message icon រួច​ចុច​លើ​ជម្រើស Enable

-ពេល​ចុច​រួច​ហើយ សូម​រំកិល​ទំព័រ​ទៅ​ក្រោម ហើយ​ចុច​លើ​ប៊ូតុង Save Changes ជា​ការ​ស្រេច។

ក្រៅ​ពី ការ​បង្ហាញ​ចំនួន​សំបុត្រ​មិន​ទាន់​អាន​នៅ​លើ Favicon របស់ Gmail អ្នក​ក៏​អាច​ប្រើ​នូវ​អ្វីៗ​ផ្សេងៗ​ទៀត ដែល​មាន​នៅ​ក្នុង Gmail Labs នោះ។ សូម​ចាំ​ថា​របស់​ទាំង​នោះ អាច​នឹង​មាន​ការ​ខូច​ខាត​នៅ​ពេល​ណា​មួយ ដោយ​យថាហេតុ។ ហើយ​ប្រសិន​បើ​អ្នក​មិន​អាច​បើក​ចូល​ទៅ​ក្នុង ប្រអប់​សារ​ចូល របស់​អ្នក​បាន​នោះ សូម​ប្រើ​តំណ​នេះ​វិញ៖ https://mail.google.com/mail/u/1/?labs=0 ។