គន្លឹះ​ខ្លីៗ​ក្នុង​ការ​ប្រើ​ប្រាស់ Google+

+ គឺ​ជា​សេវាកម្ម​បណ្ដាញ​សង្គម​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន ។ ចាប់​តាំង​ពី​ពេល​បើក​ដំណើរ​ការ​មក មាន​អ្នក​ចូល​ប្រើ​ប្រាស់​យ៉ាង​ច្រើន​កុះករ។ តែ​បើ​អ្នក​ចង់​ប្រើ​នោះ លុះត្រា​តែ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​មុន​សិន​ពី​មិត្ត​របស់​អ្នក ព្រោះ + មិន​ទាន់​បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​ពេញ​លេញ​ឡើយ។ ហើយ​អ្នក​ក៏​ត្រូវ​មាន​គណនី Gmail ដែរ។

របស់​ថ្មី តែង​តែ​មាន​មាន​ភាព​ប្លែកៗ​ជា​ច្រើន ដូច្នេះ​អ្នក​ប្រើ​ប្រាស់​ជាលើក​ដំបូង ប្រហែល​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ប្រើ​ប្រាស់​ខ្លីៗ ដែល IT4U នឹង​នាំ​មក​ជូន​លោក​អ្នក​ទាំង​អស់​គ្នា បាន​ដឹង។

* Circle ៖ Circle ប្រៀប​បាន​ទៅ​នឹង បញ្ជី (List) នៅ​ក្នុង និង ក្រុម (Group) នៅ​ក្នុង Orkut។ Circle មាន​តួនាទី​ប្រមូល​ផ្ដុំ​មនុស្ស តាម​ផ្នែក​ផ្សេងៗ​ពី​គ្នា ដូច​ជា៖ Circle សម្រាប់ គ្រួសារ, Circle សម្រាប់​មិត្តភក្តិ ជា​ដើម។ Circle មាន​តួនាទី​ច្រើន​ជាង List និង Orkut Group ទៅ​ទៀត ព្រោះ​យើង​អាច​ធ្វើ​ការ​ចែក​ចាយ​ព័ត៌មាន​ត្រឹម​តែក្នុង Circle ណាមួយ, ឬ ជជែក​កម្សាន្ត​ជាមួយ Circle ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត។

* Hangout ៖ Hangout គឺ​សម្រាប់​ឲ្យ​យើង​ធ្វើ​ការ​ជជែក​ជាមួយ​មិត្តភក្តិ ឬ ក្រុម​គ្រួសារ​យើង​តាម​រយៈ​វីដេអូ។ ការ​ជជែក​តាម​វីដេអូ​នេះ យើង​អាច​អញ្ជើញ​មនុស្ស​ម្នាក់ៗ ឲ្យ​ចូលរួម​បាន (លុះ​ត្រា​យើង​មាន​អាសយដ្ឋាន​គេ​ក្នុង​បញ្ជី Gmail Contact ជា​មុន​សិន) ឬ បើ​មិត្ត​យើង​ឃើញ​យើង​កំពុង Hangout នោះ​គេ​នឹង​ចុច​ចូលរួម​ក៏​បាន​ដែរ។ ម្យ៉ាង​ទៀត​យើង​ក៏​អាច​អញ្ជើញ Circle ណា​មួយ​ឲ្យ​មក​ចូលរួម​ជជែក​តាម​វីដេអូក៏បានដែរ។

* រូប Profile ៖ មនុស្ស​ណា​ម្នាក់​មាន​រូប Profile ចាប់​ពី ២ ឡើង​ទៅ, ពេល​យើង​ចុច​លើ​រូប Profile ក្នុង​ទំព័រ Profile របស់​គេ​នោះ Google+ នឹង​បង្វិល​រូប​នោះ​ម្ដង​មួយៗ។

* បន្ថែម​រចនាបថ​លើ​អក្សរ

  • ប្រើ​សញ្ញា * សងខាង​អក្សរ៖ ដើម្បី​ឲ្យ​អក្សរ​នោះ​មាន​សភាព​ដិត (Bold)។ (ឧ៖ *កខគ* )
  • ប្រើ​សញ្ញា – សង​ខាង​អក្សរ៖ ដើម្បី​ឲ្យ​អក្សរ​នោះ​មាន​គំនូស​បន្ទាត់​គូស​ពី​លើ (Strike)។ (ឧ៖ -កខគ-)
  • ប្រើ​សញ្ញា _ សង​ខាង​អក្សរ៖ ដើម្បី​ឲ្យ​អក្សរ​នោះ​មាន​ភាព​ជ្រៀង (Italic)។ (ឧ៖ _កខគ_)

* អក្សរ j និង k ៖ ចុច​អក្សរ j ដើម្បី​រំកិល​ចុះ​ក្រោម​ទៅ​កាន់​ប្រកាសន៍​មួយៗ, ចុច​អក្សរ k ដើម្បី​រំកិល​ទៅ​លើ​ទៅ​កាន់​ប្រកាសន៍​មួយៗ។ (បញ្ជាក់៖ បាន​តែ​ចំពោះ​ទំព័រ Stream និង​ទំព័រ​ផ្សេងៗ​ដែល​មាន​ការ​អាប់​ដេត​ពី​មិត្ត​ប៉ុណ្ណោះ)

* នៅ​ពេល​អ្នក​ប្រើ​អក្សរ j និង k ដើម្បី​រំកិល​ទៅ​កាន់​ប្រកាសន៍​ថ្មីៗ​របស់​មិត្ត​អ្នក​ហើយ ចុច Enter ដើម្បី​បើក​ប្រអប់​សរសេរ​មតិ។

* បញ្ជាក់​ឈ្មោះ​មនុស្ស ៖ ដើម្បី​បញ្ជាក់​ឈ្មោះ​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង Stream ឬ មតិ អ្នក​អាច​ប្រើ​សញ្ញា +@ ហើយ​វាយ​ឈ្មោះ ពេល​នោះ​អ្នក​នឹង​ទទួល​បាន​បញ្ជី​ឈ្មោះ​ធ្លាក់​មក ដើម្បី​រើស​ហើយ។

* កែ​រូប​ ៖ Google+ បាន​បន្ថែម​លក្ខណៈ​ពិសេស​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់ អាច​ធ្វើ​ការ​កែ​ប្រែ​រូប​ថត​បាន។ ដើម្បី​ចូល​កែ ជា​ដំបូង​សូម​ចុច​បើក​រូប​ណា​មួយ​របស់​អ្នក បន្ទាប់​មក​ចុច​លើ​ប៊ូតុង Action ហើយ​រើស​យក Edit photo ។ ក្នុង​កន្លែង​កែ​រូប​នោះ អ្នក​អាច​ធ្វើ​បាន​ត្រឹម​តែ កែ​ច្នៃ​ពន្លឺ និង​ពណ៌ នៅ​លើ​រូប​របស់​អ្នក​ប៉ុណ្ណោះ។

កែរូបថត

* បើ​អ្នក​ទទួល​បាន​ដំណឹង (Notification) អំពី​ការ​អាប់​ដេត​ណា​មួយ ដែល​បង្ក​ភាព​រំខាន​ដល់​អ្នកនោះ សូម​ចូល​ទៅ​កាន់​ការ​អាប់​ដេត​នោះ បន្ទាប់​មក​ចុច​លើ​សញ្ញា​ព្រួញ​នៅ​ខាង​ស្ដាំ ហើយ​រើស​យក​ពាក្យ Mute this post ។ នៅ​ពេល​នោះ អ្នក​នឹង​លែង​ទទួល​បាន​ដំណឹង​អំពី​របស់នោះ​ទៀត​ហើយ។ ឬ​ម្យ៉ាង​ទៀត អ្នក​អាច​ចុច​លើ​កន្លែង​ផ្ដល់​ដំណឹង​ក្នុង​របារ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចមើល Post នោះ បន្ទាប់​មក​ចុច​លើ​ពាក្យ Mute this post នៅ​ខាង​បាត​ក្រោម។

* កំណត់​ការ​ទទួល​ដំណឹង​តាម​អ៊ីមែល ៖ ក្នុង Google+ អ្នក​ក៏​អាច​ធ្វើ​ការ​កំណត់​ការ​ទទួល​ដំណឹង​តាម​រយៈ​អ៊ីមែល​ក៏​បាន​ដែរ។ អ្នក​អាច​ចុច​បិទ ឬ បើក នូវ​ការ​ឲ្យ​ដំណឹង​ណា​មួយ ដែល​អ្នក​គិត​ថា​មិន​ត្រូវ​ការ និង ត្រូវ​ការ។ សូម​ចូល​ទៅ​កាន់ https://plus.google.com/settings/plus ។

នៅ​មាន​គន្លឹះ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ដឹង​ផង​ដែរ!!!!!!!!!!! ខាង​លើ​នេះ​គ្រាន់​តែ​ជា​គន្លឹះ​មួយ​ចំនួន​ប៉ុណ្ណោះ។

ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​រូប Cheatsheet របស់ Google+ ដែល​មាន​បង្ហាញ​មួយ​ចំនួន​ផង​ដែរ។