ទាញយកប្រភពកូដ PHP​ មិនចេះរីងស្ងួតពីគេហទំព័រ www.phpclasses.org

www.phpclasses.org គឺជាគេហទំព័រមួយដែលផ្តល់ប្រភពកូដ និងមេរៀនរបស់ភាសា , វេទិការរបស់ , សៀវភៅរបស់ និង អាចរកការងារដែលទាក់ទងនឹង ទៀតផង។ គេហទំព័រនេះត្រូវបានបង្កើតដោយសរសេរដោយអ្នកអភិវឌ្ឍន៍គេហទំព័រល្បីៗជុំវិញពិភពលោក ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចស្វែងរកប្រភពកូដផ្សេងៗទៀត ដូចជា , & ,

លក្ខណៈពិសេសៗរបស់គេហទំព័រ www.phpclasses.org

រូបរាងរបស់គេហទំព័រនេះ

ដើម្បីទាញយកប្រភពកូដ PHP បាន លោកអ្នកត្រូវចុះឈ្មោះជាមុនសិន

សូមចុចលើ Register ដើម្បីចុះឈ្មោះ

សូមបំពេញឈ្មោះរបស់អ្នក និងអ៊ីម៉ែលរបស់អ្នកអោយបានត្រឹមត្រូវ

ក្រោយពីចុះឈ្មោះរួចហើយ សូមចូលទៅកាន់ Login

រួចវាយឈ្មោះ និងពាក្យសម្ងាត់របស់លោកអ្នក

ក្រោយពី Login រួចមក យើងអាច ស្វែងរកប្រភពកូដរបស់ PHP ដូចរូបភាពខាងក្រោមនេះ

ឧទាហរណ៍ៈ ខ្ញុំស្វែងរកប្រភពកូដ Pagination  វានឹងបង្ហាញលទ្ធផលដូចខាងក្រោម

លោកអ្នកអាចចុចលើ Pagination មួយណាដែលលោកអ្នកចង់ធ្វើការទាញយក ។

បញ្ជាក់ៈ នៅពេលដែលលោកអ្នកបានបានចុះឈ្មោះនៅក្នុងគេហទំព័រនេះ រួចហើយ នៅពេលមានប្រភពកូដថ្មីៗ គេហទំព័រនេះនឹងផ្ញើ អ៊ីម៉ែលអោយលោកអ្នកដោយស្វ័យប្រវតិ្ថ ។