TiltShiftGenerator កម្មវិធី​បន្ថែម​ភាព​ព្រិល​ទៅ​លើ​រូប

មាន​​កែ​សម្រួល​រូប​ភាព​ជា​ច្រើន ដែល​ដាក់​ឲ្យ​ប្រើ​ដោយ​សេរី តែ​​ទាំង​នោះ ភាគ​ច្រើនមាន​ត្រឹម​តែ​ការ​បន្ថែម​សភាព (effect) sepia, emboss, sketch ជាដើមប៉ុណ្ណោះ។ TiltShiftGenerator គឺ​ជា​​កែ​សម្រួល​រូប​ភាព​មួយ ដែល​អាច​ដាក់​នូវ​ភាព​ព្រិល ទៅ​លើ​ផ្នែក​ណា​មួយ (ជុំវិញ, សងខាង) នៃ​រូប​ភាព។ អ្នក​អាច​ប្រើ​​នេះ​ដោយ​​នៅ​លើ កុំព្យូទ័រ និង ទូរស័ព្ទ iPhone។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន លុះ​ត្រា​អ្នក​បាន​ដំឡើង Air ជា​មុន​សិន។ កម្មវិធី​នេះ​អាច​ប្រើ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការកុំព្យូទ័រ​ទាំង​បី​គឺ៖ Windows, , Mac OS ។

នៅ​ក្នុង​កម្មវិធី​នោះ​អ្នក​អាច​កែ​សម្រួល​បាន​ដូច​ជា៖

  • បន្ថែម​ភាព​ព្រិល​ជា​រង្វង់​ជុំ​វិញ​ផ្នែក​ណា​មួយ​នៃ​រូប (Radial)
  • បន្ថែម​ភាព​ព្រឹល​ជា​បន្ទាត់​បណ្ដោយ លើ​ផ្នែក​ណា​មួយ​នៃ​រូប (Linear)
  • Saturation
  • Contrast
  • គុណភាព (Quality)

ហើយ​គ្រប់​រូប​ភាព​ត្រូវ​បាន​រក្សា​ទុក​ជា​ប្រភេទ JPEG។

បើ​អ្នក​ចង់​កែ​សម្រួល​លើ​រូប​ភាព​របស់​អ្នក​នោះ ជា​ដំបូង​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ក្រហម​ដែល​មាន​ពាក្យ​ថា “Open” បន្ទាប់​មក​រើស​យក​រូប​ភាព​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​នឹង​កែ​សម្រួល។ បន្ទាប់​ពី​បញ្ចប់​កិច្ច​ការ​ហើយ ចុច​លើ​ប៊ូតុង​ក្រហម​មាន​ពាក្យ​ថា “Save” ដើម្បី​រក្សា​ទុក​រូប​ភាព​នោះ។

ទាញ​យក TiltShiftGenerator

[AdditiveTips]