របៀបមើល IP Address របស់ Google នៅក្នុង Ubuntu 11.04

កាលពីលើកមុខ ខ្ញុំបានបង្ហាញពី របៀបមើល IP Address របស់ Google នៅក្នុង Windows 7 ម្តងរួចមកហើយ ជាបន្តមកទៀតនេះ ខ្ញុំសូមបង្ញាញពី របៀបមើល របស់ Google នៅក្នុង 11.04 វិញម្តង ។

ប្រសិនលោកអ្នកចង់ដឹង IP Address របស់គេហទំព័រណាមួយនោះ នៅក្នុង Ubuntu 11.04 យើងអាចវាយតាម Command-line នៅក្នុង Terminal ។

IP Address ត្រូវបានគេបែងចែក ចេញជាពីរផ្នែកផ្សេងគ្នាពី Private IP Address និង Public IP Address ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័រនីមួយៗ ពីព្រោះ IP Address មួយគឺជាលេខសម្គាល់សម្រាប់ម៉ាស៊ីនកុំព្យូទ័រមួយគ្រឿងដែរ ។

Private IP Address គឺជា IP Address ត្រូវបានប្រើសម្រាប់តែ នៅក្នុង Local Area Network តែប៉ុណ្ណោះ ដែលមាន IP Address ដូចជាៈ

  1. ចាប់ពីលេខ 10.0.0.0 ដល់  10.255.255.255 ស្ថិតនៅក្នុង Class A
  2. ចាប់ពីលេខ 172.16.0.0 ដល់  172.31.255.255 ស្ថិតនៅក្នុង Class B
  3. ចាប់ពីលេខ 192.168.0.0 ដល់  192.168.255.255 ស្ថិតនៅក្នុង Class C

ចំណែក​ឯ Public IP Address គឺជា IP Address ប្រើសម្រាប់កុំព្យូទ័រទាំងឡាយណាដែលមានភ្ជាប់អ៊ិនធើណេតតែប៉ុណ្ណោះ ជានិច្ចជាកាលត្រូវបាន ផ្តល់ឲ្យ ដោយ ISP (Internet Server Provider) ក្រុមហ៊ុនផ្តល់សេវកម្មអ៊ិនធើណេត ។

IP Address បានបែកចែកជា ពីរជំនាន់គឺ IP Address ជំនាន់ 4 និង IP Address ជំនាន់ 6 ។ ឥឡូវនេះយើងកំពុងប្រើប្រាស់ IP Address ជំនាន់ 4 រីឯ IP Address ជំនាន់ 6 មិនទាន់ប្រើប្រាស់ទូលំទូលាយនោះទេ​ ។

ដំបូងចូល Application => Accessories  => terminal ឬក៏ចុច Ctrl+Alt+T

រួចវាយ nslookup google.com

សូមមើលលទ្ធផលដូចខាងក្រោម