បង្កើន​ល្បឿន​ទាញ​យក​ដោយ​ប្រើ​ពាក្យ​បញ្ជា Apt-Get នៅ​ក្នុង Ubuntu

ការ​ដំឡើង​ឬ​អាប់​ដេត កញ្ចប់​កម្មវិធី​ដែល​មាន​ទំហំ​ធំ​នៅ​ក្នុង ជាមួយ​នឹង​ពាក្យ​បញ្ជា (Command Line) Apt-Get តែង​តែ​មិន​បាន​សម្រេច ជួន​ណា​ដាច់ ជួន​ណា​មាន​បញ្ហា​ជា​ដើម។ ដូច្នេះ​នៅ​ពេល​ថ្មីៗ​នេះ​លោក Matt Parnell បាន​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ។ Apt-Fast អាច​បង្កើន​ល្បឿន​នៃ​ការ​ទាញ​យក​តាម​រយៈ​ពាក្យ​បញ្ជា ។ Apt-Fast ត្រូវ​ការ​កម្មវិធ Axel ដើម្បី​បន្ថែម​ល្បឿន​នៃ​ការ​ទាញ​យក HTTP/FTP ដោយ​ប្រើ​ប្រភព (source) ច្រើន​សម្រាប់​ឯកសារ​មួយ។

របៀប​ដំឡើង៖

១. ជា​ដំបូង​សូម​ដំឡើង​កម្មវិធី Axel

sudo apt-get install axel

២. ក្រោយ​ពី​ពេល​ដំឡើង Axel រួច​ហើយ​សូម​ដំឡើង Apt-Fast ដោយ​ប្រើ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖

sudo add-apt-repository ppa:tldm217/tahutek.net
sudo apt-get update
sudo apt-get install apt-fast

ក្រោយ​ពី​ដំឡើង​ចប់​សព្វ​គ្រប់​ហើយ ដល់​ពេល​ដែល​ដំឡើង​កម្មវិធី​ណា​មួយ អ្នក​គ្រាន់​តែ​ជំនួស​ពាក្យ apt-fast ទៅ​លើ​ពាក្យ apt-get ជា​ការ​ស្រេច។

ប្រភព​ដើម៖ http://www.addictivetips.com/ubuntu-linux-tips/accelerate-apt-get-downloads-in-ubuntu-with-apt-fast/