តើអ្វីជា phpMyAdmin?

phpMyadmin គឺជា Web Application  មួយសម្រាប់ធ្វើការគ្រប់គ្រង Database  ដោយដំណើរការបានដោយសារ Apache Webserver ។

phpMyadmin ត្រូវបានផ្តល់ដោយឥតគិតថ្លៃ (Open Source) ដោយអភិវឌ្ឍន៍ដោយភាសា PHP ។ អ្នកអភិវឌ្ឍន៍គេហទំព័រ ដែលប្រើប្រាស់ PHP & MySQL តែងតែប្រើប្រាស់ phpMyadmin ទាំងនៅក្នុង Localhost និង Hosting (CPanel) ផងដែរ ដោយសារវាផ្តល់ភាពងាយស្រួលច្រើន ក្នុងការប្រើប្រាស់ ។

លក្ខណៈពិសេសៗរបស់ phpMyadmin

  • មានរូបរាងសាមញ្ញងាយស្រួលប្រើប្រាស់
  • អាចគាំទ្រលក្ខណៈភាគច្រើនរបស់ MySQL Feature ដូចជាបង្កើត, លុប​ Database, table, views, field និង indexes
    • អាចចម្លង, លុប,​ កែប្រែឈ្មោះ និង ផ្លាស់ប្តូរ Field នៅក្នុង Database, fields និង indexes
    • គ្រប់គ្រង Server , Database និង tables
    • អាចដំណើរការ, កែប្រែ SQL-Statement
    • គ្រប់គ្រងសិទ្ធ អ្នកប្រើប្រាស់របស់ MySQL និង privileges
    • គ្រប់គ្រង stored procedures និង triggers
  • អាចនាំចូលឯកសារ CSV និង SQL
  • អាចនាំចេញនៅឯកសារដូចជា CSV, SQL, XML, PDF, ISO/IEC 26300 – OpenDocumentText និងSpreadsheet, Word, Excel
  • នៅមានលក្ខណៈបន្ថែមទៀត

រូបរាង Login Form របស់ phpMyAdmin

ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.phpmyadmin.net/