Google ដាក់​ដំណើរ​ការ​ហ្គេម​ដែល​ផ្សព្វ​ផ្សាយ​អំពី Nexus S

បាន​ដាក់​ដំណើរ​ការ​ហ្គេម​មួយ​ប្រភេទ ដែល​ជា​ប្រភេទ​ហ្គេម​ផ្សព្វផ្សាយ​អំពី​ទូរស័ព្ទ Android របស់​ពួក​គេ ()។ គោល​បំណង​របស់​ហ្គេម​នេះ​គឺ អ្នក​ត្រូវ​បញ្ជូន​កម្មវិធី Search, Maps, Gmail និង Youtube ទៅ​កាន់ ទូរស័ព្ទ

នេះ​គឺ​ជា​​របៀប Puzzle (សង់​ផ្គុំ) ហើយ​កម្មវិធី​ទាំង​នោះ (Search, Maps, Gmail, Youtube) ត្រូវ​បាន​តាង​ដោយរូប​គ្រាប់​បាល់។ ដើម្បី​បញ្ចប់​ហ្គេម​នេះ អ្នក​ត្រូវ​បញ្ជូន​គ្រាប់​បាល់​នោះ​ទៅ​ក្នុង​ទូរស័ព្ទ Nexus S តាម​រយៈ​ជីវឡាវ​ពណ៌​ក្រហម។ នៅ​ពេល​ដែល​គ្រាប់​បាល់​ចូល​គ្រប់​ជីវឡាវហើយ នោះ​គ្រាប់​បាល់​នឹង​ធ្លាក​ចូល​ទៅ​ក្នុង​ទូរស័ព្ទ Nexus S។ មាន​របស់​មួយ​ផ្សេងៗ​មួយ​ចំនួន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បញ្ជូន​គ្រាប់​បាល់​ទៅ​ក្នុង​ជីវឡាវ​ពណ៌​ក្រហម មាន​ដូច​ជា៖ កៅស៊ូ​កង, កង្ហារ និង ដែក​ឆក់ ជា​ដើម។

ហ្គេម​នេះ​ពិត​ជា​សាមញ្ញ​ណាស់ ក៏​ប៉ុន្តែ​វា​គឺ​ជា​ហ្គេម​ដែល​ប្រើ​ខួរ​ក្បាល​គិត​ច្រើន​ផង​ដែរ។ :) សូម​ចូល​ទីនេះ http://www.youtube.com/nexuscontraptions ។

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​មួយ​ចំនួន៖




ប្រភព​ដើម៖ http://digitizor.com/2011/07/04/nexus-contraptions-google/