ចំណុចសំខាន់ៗនៃការប្រើប្រាស់ JavaScript

គឺជាភាសាមួយដែលមានការពេញនិយមបំផុតពីសំណាក់អ្នកអភិវឌ្ឍន៍គេហទំព័រនៅលើពិភពលោកដែលគេហៅថា Scripting Language ហើយ វាអាចដំណើរគ្រប់ Web ទាំងអស់ដូចជា Mozilla , Internet Explorer, Google, , , Safari, Wyzo ។ល។ ហើយគេប្រើ JavaScript នៅលើ ម៉ាស៊ីនកូន​ និងម៉ាស៊ីនមេ​ដើម្បីជួយសំរួល ក្នុងការបងើ្កតគេហទំព័រអោយមានភាព រស់រវើក និងផ្តល់ភាពស្រស់ស្អាត។ គេតែងតែសួរថាតើ Java និងJavaScript ដូចគ្នាដែរឬទេ? ចំលើយគឺ មិនដូចគ្នាទេព្រោះ Java គឺជា Programming Language ហើយត្រូវបានបងើ្កតឡើងដោយក្រុមហ៊ុន Sun Microsystem ដែលស្ថិតនៅក្នុងប្រភេទ Programming Language ដូចជា C និង C++។ ចំណែកឯ JavaScript វិញគឺជា Script ដែលសំរាប់រចនាគេហទំព័រ។ JavaScript អាចបងើ្កតគេហទំព័រ​អោយមាន ភាពរស់រវើកដោយមានដូចជាការកំណត់អោយអក្សររត់នៅលើ Title bar អក្សររត់ នៅ Status bar ប្តូរពណ៌របា បងើ្កតម៉ោង ប្រតិទិន Photo Slideshow ។ល។

JavaScript ចែកចេញជាពីរផ្នែកគឺ DOM (Document Object Model) និង BOM (Browser Object Model) ។

  • DOM គឺជាភាសាសំរាប់បងើ្កតរូបរាង API (Application Programming Interface) ប្រើជាមួយនឹង HTML ឬជាពិសេសជាមួយ XML។
  • BOM គឺជា Script មួយដែលសរសេរឡើងសំរាប់ទៅកាន់ Browser ផ្ទាល់តែម្តង។

ប្រវត្តិនៃ JavaScript JavaScript

ត្រូវបានបង្កើតឡើងដោយលោក Brendan Eich ។ ដែលដំបូង ឡើយភាសានេះមានឈ្មោះថា Mocha ហើយបន្ទាប់មកទៀតក៏ប្ដូរជា LiveScript នឹង ជាចុងក្រោយបង្អស់ បានប្ដូរឈ្មោះជា  JavaScript វិញរហូតមកដល់បច្ចុប្បន្ននេះ។ JavaScript ត្រូវបានដាក់អោយប្រើប្រាស់ដំបូងគេនៅក្នុងកម្មវិធី Netscape browser version 2.0B3 ក្នុងខែធ្នូ ឆ្នាំ១៩៩៥ បន្ទាប់មកនៅក្នុង Internet Explorer នៅ ខែសីហា ឆ្នាំ១៩៩៦។ នៅពេលដែល JavaScript បងើ្កតដំបូងនៅក្នុងឆ្នាំ១៩៩៥ គោលបំណង សំខាន់របស់ JavaScript គឺជា ត្រួតពិនិត្យរាល់ Input របស់ Form រួចបញ្ជូនទៅកាន់ ម៉ាស៊ីនមេ និងលក្ខណៈពិសេសផ្សេងៗទៀត។

ផលប្រយោជន៍នៃ JavaScript

JavaScript បានផ្តល់ផលប្រយោជន៍ដល់អ្នកអភិវឌ្ឍន៍គេហទំព័រដូចជា

–       ធ្វើអោយគេហទំព័រមាន Animation

–       ​ត្រួតពិនិត្យ Input នៅលើ Form (Validate Form Field)

–       ដាក់ និងទទួល Web Cookies

–       កាត់បន្ថយអន្តរកម្មរវាងអ្នកប្រើប្រាស់នៅនឹងគេហទំព័រ

–       គ្រប់គ្រងទិន្នន័យក្នុងចំនួនតូចៗ

–       ធ្វើការលើព័ត៌មាន ឬទិន្នន័យមុនពេលបញ្ជូនទៅកាន់ម៉ាស៊ីនមេ

–       ត្រួតពិនិត្យទិន្នន័យដោយមិនចាំបាច់ត្រូវបញ្ជូនទៅកាន់ម៉ាស៊ីនមេ

–       មិនចាំបាច់ចំណាយថវិកាទៅការប្រើប្រាស់

–        ជា Interpreted Language (មានន័យថា​ កូដរបស់ JavaScript ដំណើរការដោយគ្មាន Preliminary Compilation)

–       សរសេរភ្ជាប់នៅក្នុង HTML (HTML  Embedded)

–       អាចអាន​ និងសរសេរ HTML Elements

–       អាចសរសេរ Dynamic Text នៅក្នុង HTML Page

ឧទារហណ៍ៈ​  document.write (“<h1>” + name + “</h1>”)

ការសរសេរកូដ JavaScript

ចំពោះការសរសេរកូដ JavaScript វិញមានពីរ គឺ Embed Script និង External Script

Embed Script គឺជា Script ដែលសរសេរជាមួយ HTML ផ្ទាល់ ។

External Script គឺជា Script ដែលសរសេរខាងក្រៅដោយមាន Extension (*.js) រួចហៅមកប្រើនៅក្នុង HTML វិញ​ ។

សូមរង់ចាំអាន និងស្វែងយល់មេរៀនបន្ទាប់ទៀត ។ សូមអរគុណ !