ស្វែងយល់ពីអ៊ីនធឺណិតថ្នាក់​ដំបូង

នៅក្នុងឆ្នាំ ១៩៦៩ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងបុគ្គលិក​យោធា​អាច​ធ្វើ​ទំនាក់​ទំនង​ផ្នែក​វិទ្យាសាស្រ្ត​ក្នុង​ពេល​មាន​អាសន្ន​ ដែល​គម្រោង​នោះ​មាន​ឈ្មោះ​ថា ARPANET ហើយ​ត្រូវ​បាន​គេ​បន្ត​អភិវឌ្ឍ​រហូតដល់​ទសវត្សទី ៩០ ក្រោយ​មក​គេផ្លាស់​ប្តូរ​ឈ្មោះ​ជា Internet ទន្ទឹម​នឹង​ការ​រក​ឃើញ World Wide Web (www) ។ សព្វថ្ងៃ Internet មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​ណា​មួយ តែ​វា​ជា​បណ្ដាញ​កុំព្យូទ័រ​ដែល​ត​ភ្ជាប់​គ្នា​ទូទាំង​ពិភព​លោក ធ្វើ​ទំនាក់​ទំនង​ផ្លាស់​ប្តូរ​គ្នា​យ៉ាង​ឆាប់​រហ័ស​។​

បណ្ដាញ​កុំព្យូទ័រ (Computer network) គឺ​ជា​ការ​ត​ភ្ជាប់​កុំ​ព្យូ​ទ័រ ពីរ ឬ​ច្រើន ដែល​ធ្វើ​ទំនាក់​ទំនង​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក។ ការ​ត​ភ្ជាប់​បណ្ដាញ​​ត្រូវ​​បាន​​គេ​​ចែក​​មាន បី ប្រភេទគឺ

  • Local Area Network (LAN) ៖ ​គឺជា​ការ​ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​ឬច្រើន​ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​ព័ត៌​មាន​ក្នុង​តំបន់​ណាមួយ (ក្នុងអគារណាមួយ)។
  • Metropolitan Area network (MAN) ៖ ជាបណ្ដាញតភ្ជាប់កុំព្យូទ័រច្រើន ក្នុងទ្រង់ទ្រាយធំ ។
  • Wide Area Network (WAN) ៖ គឺជាការតបណ្ដាញរៀង LAN ពីរ ឬច្រើនចូលគ្នា​តាម​រយៈ​ខ្សែ (phone line) ឬ​តាម​រលក​ធាតុ​អាកាស  Wireless …។

ប្រសិន​បើ កុំព្យូទ័រ​របស់​អ្នក​ត្រូវ​បាន​ភ្ជាប់​ទៅ​​ អ្នក​អាច​ទស្សនា​តំបន់​បណ្ដាញ​ផ្សេងៗ ដោយ​ប្រើប្រាស់​កម្មវិធី​រុករក​បណ្ដាញ “Internet browser” ។ ដើម្បី​ទស្សនា​​តំបន់​បណ្ដាញ​ណា​​មួយ អ្នក​ត្រូវ​ដឹង​អំពី​អាសយដ្ឋាន​របស់​តំបន់​បណ្ដាញ​នោះ ។

អត្ថបទខាងលើនេះជាផ្នែកមួយដែលខ្ញុំបានដកស្រុងពីឯកសារ​សៀវភៅ​សង្ខេប​មួយ​ដែល​ខ្ញុំ​ចង​ក្រង​អំពី​មូល​ដ្ឋាន​នៃកា​រប្រើ​ប្រាស់​​អ៊ីន​ធី​ណិត​  ក្នុងនេះ​ខ្ញុំបាន​បង្ហាញ​នៅចំនុច​សំខាន់​បី​គឺ​មាន​ដូច​ខាង​ក្រោម៖

  • មេរៀនទី ១ ៖ ការណែនាំអោយស្គាល់អ៊ីនធឺណិត
  • មេរៀនទី ២​ ៖ ឧបករណនៃកសារស្រាវជ្រាវ
  • មេរៀនទី ៣ ៖ Create Email Account

ចុចទីនេះដើម្បីទាញយក Basic Internet books ​