Back In Time ជា​កម្មវិធី​បម្រុង​ឯកសារ​ទុក​សម្រាប់ Ubuntu 11.04

Back In Time គឺ​ជា​កម្មវិធី​បម្រុង​ឯកសារ​ទុក ( Tool) ដែល​អាច​ប្រើ​បាន​នៅ​លើ 11.04 Natty។ កម្មវិធី​នេះ​អាច​ធ្វើ​ការ​បម្រុង​ទុក​នូវ​ឯកសារ​ប្រព័ន្ធ (File System) ឬ ថត​ឯកសារ​ណា​មួយ ហើយ​អាច​ធ្វើ​ការ​ស្ដារ​ឡើង​វិញ​បាន​នៅ​ពេល​ក្រោយ។ ក្រៅ​ពីនេះ​ក៏​មាន​លក្ខណៈ​ពិសេស​នានា​ទៀត​ផង​ដែរ​ដូច​ជា ការ​កំណត់​ពេល​រក្សា​ឯកសារ​បម្រុង​ទុក​ដោយ​ស្វ័យ​ប្រវត្តិ ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ងារ​មួយ​ចំនួន​ដែល Back In Time អាច​ធ្វើ​បាន (រៀប​រាប់​ដោយ​ត្រួសៗ)៖

១. កំណត់​ពេល​ធ្វើ​ការ​បម្រុង​ឯកសារ​ទុក​ស្វ័យ​ប្រវត្តិ

ជា​ដំបូង​អ្នក​គ្រាន់​តែ​ផ្ដល់​ទី​កន្លែង​សម្រាប់​រក្សា​ទុក​ឯកសារ​បម្រុង បន្ទាប់​មក​នៅ​ខាង​ក្រោម​នោះ​អ្នក​នឹង​ឃើញ​ជម្រើស​សម្រាប់​ឲ្យ​កម្មវិធី Back In Time ធ្វើ​ការ​បម្រុង​ឯកសារ​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​តាម​ការ​កំណត់​នៃ​ពេល​ណា​មួយ។

២. កំណត់ថត ឬ ឯកសារ​ដែល​ត្រូវ​បម្រុង​ទុក

ក្រោយ​ពី​កំណត់​ទីតាំង​រក្សា​ទុក​ឯកសារ​បម្រុង​ហើយ បន្ទាប់​មក​ចុច​លើ​ផ្ទាំង Include ដើម្បី​រើស​យក​ថត​ណា​មួយ ឬ ឯកសារ​ណា​មួយ​ដែល​អ្នក​ចង់​បម្រុង​ទុក។ ចំណែក​ឯ​ផ្ទាំង Exclude គឺ​សម្រាប់​រើស​ឯកសារ​ដែល​អ្នក​មិន​ចង់​បម្រុង​ទុក។

៣. កំណត់​ពេល​លុប​ឯកសារ​បម្រុង​ដោយ​ស្វ័យ​ប្រវត្តិ

អ្នក​ក៏​អាច​ធ្វើ​ការ​កំណត់​ពេល​លុប​ឯកសារ​បម្រុង​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ។ បែប​នេះ​មាន​សារប្រយោជន៍​ចំពោះ​ការ​បម្រុង​ទុក​ណា​ដែល​តែង​ធ្វើ​ជា​ញឹក​ញាប់។ ការ​កំណត់​ពេល​លុប​ឯកសារ​ដោយ​ស្វ័យ​ប្រវត្តិនេះ មាន​ជម្រើស​ផ្សេងៗ​ទៀត​ផង​ដែរ សម្រាប់​ជ្រើស​រើស។

៤. ការ​ស្ដារ​ឡើង​វិញ

នៅ​ពេល​អ្នក​រើសថត​ឯកសារ​បម្រុង​ណា​មួយ​ដែល​អ្នក​ចង់​ស្ដារ​ឡើង​វិញ​នោះ សូម​ចុច​លើ​រូប ធុង មួយ​នៅ​របារ​ខាង​លើ។

អ្នក​អាច​ធ្វើ​ការ​ទាញ​យក​ឯកសារ​ដំឡើង (DEB) បាន​តាម​តំណ​ខាង​ក្រោម​នេះ៖

ទាញ​យក Back In Time

ប្រភព​ដើម៖ http://www.addictivetips.com/ubuntu-linux-tips/back-in-time-ubuntu-backup-tool-is-now-available-for-natty/