ការ​ផ្លាស់​ប្ដូរ​ថ្មីៗ​ដែល​មាន​នៅ​ក្នុង Gmail

គឺ​ជា​សេវាកម្ម​សំបុត្រ​អេឡិចត្រូនិក​មួយ​របស់ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ទី២១ ខែ​មិនា ឆ្នាំ​២០០៤ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧។ នៅ​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១០ មាន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ខែ​ចំនួន​ប្រមាណ ១៩៣.៣លាន​នាក់។ ដូច្នេះ​បើ​យើង​គិត​ត្រឹម​ឆ្នាំ​ដែល​បើក​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ មក​ដល់​បច្ចុប្បន្ន​នេះ មាន​រយៈ​ពេល​ជិត​៥ឆ្នាំ​ហើយ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ Google បាន​ធ្វើ​ការ​ផ្សាយ​អំពី​គម្រោង​ថ្មី​របស់​ខ្លួន​គឺ Google+ តែ​ស្រប​ពេល​នឹង​ការ​ផ្សាយ​នេះ Google ក៏​បាន​ធ្វើ​បម្លាស់​ប្ដូរ​មួយ​ចំនួន​នៅ​ក្នុង Gmail ផង​ដែរ។ បម្លាស់ប្ដូរ​ទាំង​នោះ កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល​គ្រប់​គ្រង​សំបុត្រ និង​មាន​ល្បឿន​លឿន​ផង​ដែរ។ បម្លាស់​ប្ដូរ​ទាំង​នោះ​មាន​ដូច​ជា៖

១. រូបរាង​ថ្មី

ខាង​លើ​នេះ​គឺ​ជា​រូបរាង​ថ្មី​ដែល Gmail ទើប​តែ​បញ្ចូល។ រូបរាង​នេះ​មិន​ទាន់​ដាក់​ចេញ​ឲ្យ​ប្រើ​ពេញលេញ​ទេ តែ​យើង​អាច​ប្រើ​កំណែ មើល​ជា​មុន (Preview)។ អ្នក​អាច​ផ្លាស់​ប្ដូរ​បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​ក្នុង Mail Setting -> Theme ហើយ​រើស​យក​ឈ្មោះ Preview ឬ Preview (Dense) ។

២. របារគ្រប់​គ្រង​សំបុត្រ របារ​​ផ្សាយ​ពាណិជ្ជកម្ម និង ប៊ូតុង Reload

កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ជាមួយ​នឹង​ផ្ទាំង​គ្រប់​គ្រង​សំបុត្រ ដែល​នៅ​នឹង​ថ្កល់​មួយ​កន្លែង ទោះ​បី​អ្នក​រំកិល​ទំព័រ​ទៅ​ក្រោម​ក្ដី ឡើង​លើ​ក្ដី។ ហើយ​មួយ​ផ្សេង​ទៀត​គឺ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ទៅ​ដាក់​នៅ​ឯក្រោម​ហើយ។ ក្រៅ​ពីនេះ​ក្នុង​ផ្ទាំង​គ្រប់​គ្រង​សំបុត្រ​ក៏​មាន​បន្ថែម​នូវ​ប៊ូតុង​ថ្មី​មួយ​គឺ​ប៊ូតុង Reload។

៣. បាតកថា​

កាល​ពី​មុន​បាត​កថា (ផ្នែក​ក្រោម) មាន​កំពស់ខ្ពស់ ហើយ​សល់​កន្លែង​ច្រើន តែ​ឥឡូវ Google បាន​កែ​ឲ្យ​នៅ​សល់​ខ្លី ហើយ​មើល​ទៅ​ក៏​ល្អ​ជាង​មុន​ផង​ដែរ។

ទាំង​នេះ​គឺ​ជា​បម្លាស់​ប្ដូរ​ថ្មីៗដែល Google បាន​ធ្វើ។ ប្រហែល​នៅ ពេល​ខាង​មុខ Gmail នឹង​មាន​ការ​ផ្លាស់​ប្ដូរ​កាន់​តែ​ច្រើន​ជាង​មុន និង​កាន់​តែ​ល្អ​ថែម​ទៀត។