Google Search by Image

Search by Image គឺ​ជា​ការ​ស្វែង​រក​ជាមួយ​នឹង​រូប​ភាព។ នេះ​ជា​លក្ខណៈ​ពិសេស​ថ្មី​មួយ​របស់ ដែល​កាន់​តែធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ទទួល​បាន​ភាព​ប្លែក និង​កាន់​តែ​ងាយ​ស្រួល។ ការ​ស្វែង​រក​នេះ​គឺ នឹង​ធ្វើ​ការ​វិនិច្ឆ័យ​លើ​រូប​ណា​មួយ បន្ទាប់​មក​លទ្ធផល​ស្វែង​រក​នឹង​ត្រូវ​បង្ហាញ​មក​ភ្លាមៗ។ អ្នក​អាច​ចូល​ទៅ​ប្រើ​ប្រាស់​លក្ខណៈ​ពិសេស​បាន​នៅ images.google.com ។ ការ​ស្វែង​រក​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​វិធី​ចំនួន​បួន៖

១. ទាញ​អូស ហើយ ទម្លាក់ (Drag and drop)

ទាញ​អូស​រូប​ភាព​មួយ​ពី​វ៉ិប​ណា​មួយ ឬ ពី​កុំព្យូទ័រ​របស់​អ្នក បន្ទាប់​មក​ទម្លាប់​ទៅ​ក្នុង​ប្រអប់​ស្វែង​រក។

២. ផ្ទុក​រូបភាព​ឡើង (Upload an image)

នៅ​ខាង​ស្ដាំ​នៃ​ប្រអប់​ស្វែង​រក​ក្នុង images.google.com អ្នក​នឹង​ឃើញ​រូប​ម៉ាស៊ីនថត​មួយ។ ចុច​លើ​រូប​ម៉ាស៊ីន​ថត​នោះ​ហើយ​រើស​យក​ពាក្យ “Upload an image” ។ បន្ទាប់​មក​រើស​យក​រូប​ភាព​ណា​មួយ​ពី​កុំព្យូទ័រ​របស់​អ្នក។

៣. ចម្លង ហើយ ទម្លាក់ URL នៃ​រូប​ភាព (Copy and paste URL for an image)

ប្រសិន​បើ​អ្នក​រក​ឃើញ​រូប​ណា​មួយ​នៅ​ក្នុង​វ៉ិបសៃថ៍ ហើយ​អ្នក​ចង់​ដឹង​បន្ថែម​ពី​រូប​ថត​នោះ គ្រាន់​តែ​ចម្លង URL នោះ បន្ទាប់​មក​ចុច​លើ​រូប​ម៉ាស៊ីន​ថត​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​ប្រអប់​ស្វែង​រក ហើយ​ទម្លាប់ URL ទៅ​ក្នុង​នោះ រួច​ចុច​ប៊ូតុង “Search” ។

៤. ចុច​ខាង​ស្ដាំ​លើ​រូប​ភាព (Right-click an image on the web)

ដើម្បី​ធ្វើ​ឲ្យ​ការ​ស្វែង​រក​នេះ​មាន​ភាព​រហ័ស សូម​ដំឡើង​កម្មវិធី​បន្ថែម​ទៅ​ក្នុង Google ChromeFirefox របស់​អ្នក។ ក្រោយ​ពី​ពេល​ដំឡើង​រួច គ្រាន់​តែ​ចុច​ខាង​ស្ដាំ​ទៅ​លើ​រូប​ណា​មួយ​លើ​វ៉ិប ដើម្បី​ធ្វើ​ការ​ស្វែង​រក​ជាមួយ​រូប​នោះ។

*លក្ខណៈ​ពិសេស​នេះ​អាច​ដើរ​បាន​ល្អ​នៅ​លើ កម្មវិធី​រុក​រក​អ៊ីនធ័រណិត​ដូច​ជា៖