​ប្លែកៗទៀតហើយជាមួយ​ BS Player !

នៅក្នុងប្រតិបតិ្កការ Microsoft មានកម្មវិធីជាច្រើន ចំណែកឯកម្មវិធីខាងផ្នែក Multimedia មានជាច្រើនផងដែរ​​។ លោកអ្នកប្រាកដ ជាធ្លាប់ចាក់ឯកសារវីដេអូនៅលើកម្មវិធីជាច្រើនដូចជាៈ Media Player, Media Player Classic, Real Player, CyberLink PowerDVD, JetAudio, MediaMonkey… ។ ប៉ុន្តែអ្វីដែលប្លែក ទាក់ទាញធ្វើឲ្យលោកអ្នកមិននឹកស្មានដល់ មិនគួរឲ្យជឿនោះ គឺ BS Player Pro គឺជាកម្មវិធីអាច ឲ្យលោកអ្នកចាក់ឯកសារវីដេអូគ្រប់ទម្រង់ ជាពិសេសនោះគឺ ឯកសារវីដេអូដែលចាក់នឹងបង្ហាញនៅលើអេក្រង់ដូចដែលលោកអ្នកដាក់ Wallpaper នៅលើអេក្រង់កុំព្យូទ័រដែរ ។

លក្ខណៈពិសេសនៃកម្មវិធី BS Player

  • អាចលេងឯកសារវីដេអូបង្ហាញនៅលើអេក្រង់ដូចដែលលោកអ្នកដាក់ Wallpaper
  • មានបញ្ជី ចម្រៀងងាយស្រួលប្រើប្រាស់
  • មាន Skin សម្រាប់ធ្វើការផ្លាស់ប្តូរ និងអាចទាញយកបាន
  • អាចប្តូរចង្វាក់ភ្លេងបានទៀតផង
  • អាចលេងជាលក្ខណៈ YouTube streaming include HD, High Quality and Normal resolution video new
  • អាចប្រើនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 200, , Vista និង 7 (32/64bit)
  • អាច​ Support ជាឯកសារ (audio and video)
    divx, avi, mpeg 1, mpeg 2, xvid, 3ivx, ogm, matroska, asf, wmv, DV, m1v, m2v, Quicktime mov, mp4, mpv, QT, Real rm, SWF, vob, wav, mpa, mp1, mp2, mp3, ogg, aac, ac3, aif, ram, wma និងឯកសារដទៃទៀត

ព័ត៌មានបន្ថែមសូមចូលទៅកាន់ទីនេះ http://www.bsplayer.com/

ទាញយកកម្មវិធីនេះ