អំពីផ្ទាំងត្រួតពិត្យ Windows 7 (Control Panel)

ផ្ទាំងត្រួតពិនិត្យ ពិតជាសំខាន់ណាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ ។ ខាងក្រោមនេះជាធាតុសំខាន់ៗរបស់ នៅក្នុង​ Windows 7 ៖

 • System and Security Category
  and Security  Category ជាផ្នែកទី១ របស់ Control Panel ដែលភ្ជាប់ជាមួយឧបករណ៍ទាំងអស់រួមមានការធ្វើការងារក្នុង system administrative និង security។
 • Network and Internet Category
  Network and Internet category ជាផ្នែកទី២ របស់ Control Panel ដែលភ្ជាប់ជាមួយឧបករណ៍ទាំងអស់រួមមានការធ្វើការងារក្នុង network change settings ការកំណត់ sharing files ការកំណតរចនាសម្ព័ន្ធ Internet connections និងផ្សេងៗទៀត។
 • Hardware and Sound Category
  Hardware and Sound category ជាផ្នែកទី៣ របស់ Control Panel ដែលភ្ជាប់ជាមួយឧបករណ៍ទាំងអស់រួមមានការលុប ការបន្ថែម printers និងផ្នែកទន់ថ្មីៗ ផ្សេងៗទៀត ការផ្លាសប្ដូរប្រព័ន្ធសម្លែង កំណត់រចនាសម្ព័ន្ធ AutoPlay គ្រប់គ្រង power ការ update drivers និងផ្សេងៗទៀត។
 • Programs Category
  Programs category ជាផ្នែកទី៤ របស់ Control Panel ជាផ្នែកអោយអ្នកធ្វើការលុប ការកែប្រែ គ្រប់គ្រង កម្មវិធីផ្សេងៗដែលបានក្នុងកុំព្យូទ័រអ្នក
 • User Accounts and Family Safety Category
  User Accounts and Family Safety category ជាផ្នែកទី៥ របស់ Control Panel ជាផ្នែកអោយអ្នកគ្រប់គ្រងអ្នកប្រើប្រាស់ ( user account ) ការកំណត់ផ្សេងៗដូចជា passwords ការដំឡើង parental controls និងការគ្រប់គ្រងការប្រើប្រាស់ផ្សេងរបស់អ្នកប្រើ (User) ។
 • Appearance and Personalization Category
  Appearance and Personalization category ជាផ្នែកទី៦ របស់ Control Panel ជាផ្នែកសម្រាប់ការកំណត់ តុបតែង ការផ្លាស់ប្ដូរ រូបរាង  appearance themes និង screen savers នៅលើ desktop  ព្រមទាំង Start menu ឬក៏ Task bar និងផ្នែកផ្សេងៗទៀត។
 • Clock, Language, and Region Category
  Clock, Language, and Region category ជាផ្នែកទី៧ របស់ Control Panel សម្រាប់ផ្លាស់ប្ដូរកាលបរិច្ឆេទ ភាសា លេខ រូបបីយប័ណ្ឌ និងផ្នែកផ្សេងទៀត ក្នុងកុំព្យូទ័រអ្នក ។
 • Ease of Access Category
  Ease of Access category ជាផ្នែកទី៨ របស់ Control Panel សម្រាប់សម្រាប់ការកែប្រែ និងកំណត់ផ្នែកផ្សេងៗនៅក្នុងកំព្យូទ័រអ្នក ដូចលក្ខណស្រួល ផ្សេង ក្នុងការប្រើប្រាស់ Windows និងលក្ខណផ្សេងៗរបស់ Windows 7 ផងដែរ។