ធ្វើ​ឲ្យ​កន្លែង​បង្ហាញ ឈ្មោះ​គ្រោង​ក្ដារ​ចុច នៅ​ក្នុង Ubuntu ជំនួស​ទៅ​ដោយ រូប​ទង់​ជាតិ

ជា​ទូទៅ​នៅ​ពេល​យើង​បន្ថែម​ (Keyboard Layout) នៅ​ក្នុង នោះ​យើង​នឹង​ឃើញ​មាន​អក្សរ​នៅ​ក្នុង​របារ​ម៉ឺនុយ​ខាង​លើ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​នាំ​មក​ជូន​នូវ​គន្លឹះ​ថ្មី​ដើម្បី​ជំនួស​អក្សរ ដោយ​យក​រូប​​មក​ដាក់​វិញ។ វិធី​នេះ​ស្រួល​ធ្វើ​ទេ ហើយ​ចំណាយ​ពេល​មិន​យូរ​ឡើយ។

១. ជា​ដំបូង​សូម​ទាញ​យក​រូប​ទាំង​ពី​ខាង​ក្រោម​នេះ៖

២. សូម​ចម្លង​រូប​ទាំង​ពីរ​នេះ​ទៅ​ក្នុង /usr/share/pixmaps ។ បើ​អ្នក​មិន​ប្រើ​ជា​គណនី​មេ​ទេ នោះ​អ្នក​នឹង​មិន​អាច​ចម្លង​ចូល​បាន​ឡើយ។ ដូច្នេះ​សូម​ចុច Alt + F2 រួច​វាយ gksu nautilus បន្ទាប់​មក​វាយ​ពាក្យ​សម្ងាត់។ អ្នក​នឹង​ទទួល​បាន​ផ្ទាំង​កម្មវិធី​គ្រប់​គ្រង​ឯកសារ​ថ្មី​មួយ​ដែល​មាន​សិទ្ធិ​ជា​គណនី​មេ ហើយ​សូម​ចូល​តាម​ទីតាំង​ដូច​បង្ហាញ​ខាង​ដើម​នោះ។

៣. បន្ទាប់​ពី​ចម្លង​ចូ​ល​រួច​ហើយ​សូម​បើក Applications>System Tools>Configuration Editor ។ បើ​អ្នក​មិន​ឃើញ​ Configuration Editor ទេ សូម​ចុច​ខាង​ស្ដាំ​នៅ​លើម៉ឺនុយ ហើយ​រើស​​យក Edit Menus បន្ទាប់​មក​​សូម​រក​មើល​ផ្នែក System Tools រួច​ធីក​យក Configuration Editor ។ នៅ​ពេល​នោះ​អ្នក​នឹង​ឃើញ​នៅ​ក្នុង​ម៉ឺនុយ​ហើយ។

៤. បន្ទាប់​ពី​បើក​រួច​ហើយ​សូម​ចូល​ទៅ​កាន់ /desktop/gnome/peripherals/keyboard/indicator ។ បន្ទាប់​មក​មើល​ទៅ​ខាង​ស្ដាំ​ហើយ​ធីកយក showFlags

៥. បន្ទាប់​មក​សូម ភ្ជាប់​ចេញ(Logout) បន្ទាប់​ចូល​វិញ នោះ​អ្នក​នឹង​ឃើញ​ទៅ​ជា​រូប​ទង់​ជាតិ​ហើយ។ 🙂 បើ​អ្នក​មិន​ចង់ Logout ទេ, គ្រាន់​តែ​ចូល​ទៅ​លុប​គ្រោង​ក្ដារ​ចុច (Keyboard Layout) មួយ​សិន​ទៅ ហើយ​បន្ថែម​ឡើង​វិញ នោះ​នឹង​ឃើញ​រូប​ទង់​ជាតិ​ដែរ​ហើយ។