កាន់តែងាយស្រួលក្នុងការដំឡើង កម្មវិធីផ្សេងៗដោយឥតគិតថ្លៃជាមួយ ninite.com

ninite.com គឺជាគេហទំព័រមួយដែលផ្តល់កម្មវិធីផ្សេងៗដោយឥតគិតថ្លៃ ដែលត្រូវបានបង្កើតឡើងដោយអ្នកសរសេរកម្មវិធី ២នាក់ដែលរស់នៅ San Franciso  ដែលពួកគេមានជំនឿថា ការដំឡើងកម្មវិធីមិនគួរជាកិច្ចការដែលអ្នកទាំងអស់គ្នាត្រូវតែធ្វើជាមួយវានោះឡើយ ។ វាជាការងាយស្រួលបំផុតក្នង ការប្រើប្រាស់ និងមានកម្មវិធីឥតថ្លៃល្បីៗជាច្រើន ។ លោកអ្នកគ្រាន់តែជ្រើសរើសកម្មវិធីទាំងឡាយណាដែលចង់ដំឡើង និងទាញយក Ninite Installer ហើយ ឲ្យវាធ្វើការឲ្យយើងចំណែកយើងអាចដើរចេញទៅធ្វើការងារអ្វីផ្សេងទៀត ។ ជាពិសេសជាងហ្នឹងទៀត ninite.com អាចឲ្យយើងជ្រើសរើសប្រភេទ ប្រព័ន្ធប្រតិបត្តិការ ដូចជា វីនដូ និងលីនុច ផងដែរ​។ninite.com និងដំឡើងកម្មវិធីទាំងនោះជាមួយនិងការកំណត់លំនាំដើមនៃកម្មវិធីនីមួយៗ និងគ្មានការ ដំឡើង Junkware ឬ browser toolbar ឡើយ ។ ដើម្បីប្រើ ninite បានកុំព្យូទ័ររបស់អ្នកត្រូវតែភ្ជាប់ប្រព័ន្ធអ៊ិនធើណេត ។

គេហទំព័រ http://www.ninite.com

គេហទំព័រ ninite សម្រាប់លីនុច http://www.ninite.com/linux/