ការ​ចេញ​ផ្សាយ​សៀវភៅ​ណែនាំ​អំពី Ubuntu 10.10 ជា​ផ្លូវ​ការ

នេះ​ហាក់​បី​ដូច​ជា​យឺត​ពេល​បន្តិច​ហើយ​សម្រាប់​ការ​ចេញ​ផ្សាយ​នូវ​សៀវភៅ​នេះ ព្រោះ ជិត​ចេញ​ដល់​កំណែ 11.10 ទៅ​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា 10.10 នៅ​តែ​មាន​ការ​ទ្រទ្រង់​និង​មាន​ការ​ប្រើ​ប្រាស់​ច្រើន ហើយ​សម​ស្រប​បំផុត​សម្រាប់​អ្នក​រៀន​ស្វែង​យល់ និង​ប្រើ​ប្រាស់ ជា​លើក​ដំបូង។

លោក​អ្នក​អាច​ធ្វើ​ការ​ទាញ​យក​សៀវភៅ​នេះ​ជា pdf បាន​ដោយ​ឥត​គិត​ថ្លៃ។ សៀវភៅ​នេះ​មាន​ចំនួន ១៥៨​ទំព័រ ហើយ​មាន​ការ​បង្ហាញ​នូវ​ជំហាន​នៃ​ការ​ប្រើ​ប្រាស់ Ubuntu 10.10 តាម​ដំណាក់​កាល​និមួយៗ និង មាន​ជំពូក​ធំៗ​ដូច​ជា៖

  • ការ​ដំឡើង
  • ស្វែង​យល់​អំពី Ubuntu Desktop
  • ការ​ធ្វើ​ការ​ជាមួយ Ubuntu
  • ផ្នែក​រឹង (Hardware)
  • ការ​គ្រប់​គ្រង​កម្មវិធី
  • ប្រធាន​បទ​កម្រិត​ខ្ពស់
  • Troubleshooting

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការ​គឺ៖ http://ubuntu-manual.org/ ។ សូម​ចុច​តំណ​ខាង​ក្រោម​ដើម្បី​ទាញ​យក​សៀវភៅ​នេះ​ជា​ទ្រង់​ទ្រាយ pdf៖

ទាញ​យក​សៀវភៅ