តើ​អ្នក​មាន​មតិ​រិះគន់​ដែរ​ឬទេ?

មក​ដល់​ថ្ងៃ​នេះ គេហទំព័រ IT4Ug.net មាន​អាយុ​ប្រមាណ​៤ខែ​មក​ហើយ។ មាន​អត្ថបទ​ដែល​បាន​ផ្សាយ​ជិត​២៨០​អត្ថបទ។ ចំណែក​ឯ​ការ​ចូល​អាន​វិញ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ កាល​ពី​ថ្ងៃ​ទី​២៣​ មាន​ចំនួន​១២៧៤ដង (ស្ថិតិ​ផ្លូវ​ការ)។ ដូច្នេះ​គេហទំព័រ​យើង​ខ្ញុំ​ក៏​កំពុង​តែ​មាន​ការ​រីក​ចម្រើន​លូត​លាស់​ទៅ​មុខ​ផងដែរ ក៏​ប៉ុន្តែ​ភាព​ចម្រើន​ទៅ​មុខ​នោះ​មាន​ពីរ​គឺ កំហុស និង ជោគជ័យ។ ដូច្នេះ​វត្ថុ​ពីរ​នេះ គឺតែង​តែ​មាន​ជា​និច្ច​មិន​ខ្វះ​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៣ វិទ្យុអូស្ត្រាលី​បាន​ធ្វើ​ការ​សម្ភាស​អំពី​គេហទំព័រ IT4Ug.net (សូម​ស្ដាប់​នៅ​ទីនេះ) ដែល​ជា​ភាព​ជោគជ័យ​មួយ​របស់​យើង​ខ្ញុំ។

ដូច​ខ្ញុំ​និយាយ​ខាង​លើ​នេះ​ហើយ​កិច្ច​ការ​មួយ តែង​តែ​មាន កំហុស និង ជោគជ័យ។ ខាង​ក្រោម​នេះ​គឺ​ជា​សំនួរ​ដែល​យើង​ខ្ញុំ ចង់​ឲ្យ​អ្នក​ជួយ​ឆ្លើយ​ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទទួល​បាន​ការរិះគន់ក្នុង​ន័យ​ស្ថាបនា និង ធ្វើ​ឲ្យ​គេហទំព័រ​នេះ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

  1. តើ​ការ​សរសេរ​អត្ថបទរបស់​យើង​ខ្ញុំ យ៉ាង​ម៉េច​ដែរ?
  2. តើ​អត្ថបទ​ដែល​កំពុង​មាន​បច្ចុប្បន្ន​នេះ មាន​កង្វះ​ខាត​ដែរ​ឬទេ? បើ​មាន សូម​ផ្ដល់​ចំណង​ជើង​អត្ថបទ​នោះ។
  3. ពេល​អ្នក​បើក​គេហទំព័រ​ម្ដងៗ ចំណាយ​ពេល​យូរ​ដែរ​ឬទេ?
  4. តើ​អ្នក​គិត​ថា គេហទំព័រ​នេះ​គួរ​តែ​បន្ថែម​អ្វី​ខ្លះ​ដែរ?
  5. គំនិត​ផ្សេងៗ​របស់​អ្នក

សំនួរ​ទាំង​៥​ខាង​លើ​នេះ សូម​លោក​អ្នក​ជួយ​ឆ្លើយ​ដោយ​ប្រើ​ការ​ដាក់​មតិ​តាម ឬ តាម​ប្រអប់​មតិ​នៅ​ខាង​ក្រោម​នោះ​ក៏បាន។ ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​របស់​អ្នក នឹង​ជួយ​ឲ្យ​យើងខ្ញុំមាន​គំនិត​ច្រើន​ក្នុង​ការ​ជម្រុញ​និង​ធ្វើ​ឲ្យ​គេហទំព័រ​មួយ​នេះ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​មុខ។

សូម​អរគុណ,

ទេព សុវិចិត្រ, អ្នក​គ្រប់​គ្រង​គេហទំព័រ។ ៚