កម្មវិធី​អាន​ព័ត៌មាន​ក្នុង​គេហំព័រ RFAខេមរភាសា កំណែ​ទី ០.៥


កាល​ពី​ម្សិល​មិញ​គេហទំព័រ IT4U បាន​ពាំនាំ​មក​នូវ​កម្មវិធីទី១ ដែល​អាច​អាន​អក្សរ​យូនីកូដ​ខ្មែរ​បាន នៅ​លើ​ប្រព័ន្ធ​ទូរស័ព្ទ Android។ កម្មវិធី​ដែល IT4U ផ្សាយ​កាល​ពី​ម្សិល​មិញ ជា​កំណែ​ទី ០.៤ ហើយ​មាន​បង​ប្អូន​ដែល​បាន​ទាញ​យក​ទៅ​ប្រើ ផ្ដល់​ដំណឹង​មក​ថា​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​បិទ​ទាំង​បង្ខំ (Force Close) ជា​ដើម។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដូច្នេះ​ហើយ អ្នក​អភិវឌ្ឍ​កម្មវិធី (គឺ ធីម ចន្ទ ឫទ្ធី) បាន​កែ​សម្រួល​កម្មវិធី​នេះ ហើយ​បាន​ផ្ដល់​ឲ្យ IT4U ធ្វើ​ការ​ផ្សាយ​ជូន​ដល់​អ្នក​ប្រើ ជា​ថ្មី​ម្ដង​ទៀត​នូវ​កំណែ​ថ្មី។ ពួក​យើង​នៅ​តែ​រង់​ចាំ​ទទួល​ដំណឹង​នានា​អំពី​បញ្ហា​ក្នុង​កម្មវិធី​នេះ ហើយ IT4U នឹងបញ្ជូន​បន្ត​ទៅ​កាន់​អ្នក​អភិវឌ្ឍ ដើម្បី​ឲ្យ​កម្មវិធី​នេះ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

សូម​ចុច​តំណ​ខាង​ក្រោម ដើម្បី​ធ្វើ​ការ​ទាញ​យក​កំណែ​ថ្មី។

ទាញ​យក​កំណែ ០.៥