ហេតុអ្វីយើងត្រូវសិក្សាភាសា PHP ?

ការប្រកួតប្រជែងរបស់ Server Side Script មានច្រើនដូចជា Perl, CGI Microsoft ASP.NET, Java Server Page (JSP) and ColdFusion។ ប៉ុនែ្ត មានសមត្ថភាព និងចំណុចល្អជាច្រើនដែលអ្នកអភិវឌ្ឍន៍គេហទំព័រតែងតែយក មកប្រើប្រាស់ដែលមានដូចខាងក្រោម

–          ប្រសិទ្ធភាពខ្ពស់ (Performance): PHP មានសមត្ថភាពខ្ពស់ក្នុងការ​អភិវឌ្ឍន៍​គេហទំព័រជាលក្ខណៈ Dynamic Website

–          ការភ្ជាប់ទៅកាន់ Database (Database Integration): PHP អាចភ្ជាប់ទៅកាន់ Database ជាច្រើន​ (MySQL, PostgreSQL, mSQL, Oracle, MS-SQL, FilePro, Interbase, …)

–          ភ្ជាប់ជាមួយ Libraries ស្រាប់ (Built-in Libraries): ព្រោះតែ PHP អភិវឌ្ឍន៍ សំរាប់រចនាគេហទំព័រ វាបានផ្តល់នូវ Function ដែលមានស្រាប់ ជាច្រើន សំរាប់អភិវឌ្ឍន៍គេហទំព័រ ដូចជា ផ្ញើសារអេឡិចត្រូនិច (Send E-mail) ធ្វើការ ជាមួយ Cookie។

–          តម្លៃ (Cost): ភាគច្រើននៃ Server Scripts ត្រូវការចំណាយថវិកាសំរាប់ ប្រើបា្រស់ ប៉ុនែ្តចំពោះ PHP គឺមិនចាំបាច់ចំណាយថវិកាទេ​ ហើយអាច ទាញយក​ (Download) ដោយសេរីពីគេហទំព័រ http://www.php.net។

–          ងាយស្រួលសិក្សា (Ease of Learning): Syntax របស់ PHP មានលក្ខណៈ

​ស្រដៀងនិង Programming Language ដទៃទៀតដូចជា C និង Perl

–          ផ្តល់លក្ខណៈ  Object-Oriented Support (Object-Oriented Support): PHP ជំនាន់ទី​៥ បានផ្តល់លក្ខណៈជា Object-Oriented features។​

–          ដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការ (Cross-Platform Compatibility): ​PHP អាច Support គ្រប់ប្រព័ន្ធប្រតិបត្តិការ

–          ប្រភពកូដ​ (Source Code): អាចបន្ថែមកូដដោយឥតគិតថ្លៃ​​​ ហើយយើងអាច ស្វែងរកប្រភពកូដ (Source Code) ពីអ៊ិនធឺណិត

–          ល្បឿន (Speed): ​នៅពេល Execute PHP មានល្បឿនលឿន

–          ភាពឋិតថេរ (Stability): PHP មានភាពលំនឹងល្អ ។

–          សរសេរភ្ជាប់នៅក្នុង HTML (HTML Embeddedness): HTML អនុញ្ញាតអោយ PHP សរសេរជាមួយ HTML បាន។

PHP អាចបន្ថែមនូវកូដដែលបង្កើតឡើងដោយ What You See Is What You Get (WYSIWYG) Edition​ ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត។