អាន​ព័ត៌មាន​របស់​វិទ្យុ RFA ជា​ខេមរភាសា ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ Android (ជាយូនីកូដ​ខ្មែរ)

–អាប់​ដេត-២២/០៦/២០១១-១២:00 នាទី៖ មាន​តែ ២.១ ប៉ុណ្ណោះ​ដែល​មិន​អាច​មើល​បាន។ ព្រោះ ២.១ មិន​ស្គាល់​​បង្កប់ (Embed Font) ឡើយ
–អាប់​ដេត-២២/០៦/២០១១-១២:១៥ នាទី៖ មាន​បញ្ហា Force Close, សូម​រង់​ចាំ​តាម​ដាន​ការ​អាប់​ដេត​ថ្មី ពី​សំណាក់​អ្នក​អភិវឌ្ឍ​កម្មវិធី
–អាប់​ដេត-២២/០៦/២០១១-២០:២៨ នាទី៖ Link ទាញ​យក​មិន​ដំណើរ​ការ​ទេ​នៅ​ពេល​នេះ។ សូម​រង់​ចាំ​ទាញ​យក​កំណែ​ថ្មី​នៅ​ថ្ងៃ​ស្អែក។
–អាប់​ដេត-២៣/០៦/២០១១-០៩:១០ នាទី៖ សូម​ទាញ​យក​កំណែ ០.៥

នេះ​គឺ​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាតឲ្យ​អ្នក​ប្រើ​ទូរស័ព្ទ​ចល័ត​ប្រព័ន្ធ Android អាច​អាន​ព័ត៌មាន​របស់​គេហទំព័រ RFA ខេមរភាសា ជា​​បាន​ផ្ទាល់​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​សង្ខេប​នៃ​កម្មវិធី៖

  • បង្កើត​ដោយ៖ ធីម ច័ន្ទ ឫទ្ធី
  • កំណែ៖ ០.៤
  • ប្រើ​បាន​ចាប់​ពី៖ Android 1.6 ដល់ 2.0 និង 2.2 ដល់ 2.3
  • ទំហំ៖ ២៩.៤ គីឡូបៃ
  • រក្សា​សិទ្ធិ​ដោយ៖ ««ក្រុម​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ Android នៅ​កម្ពុជា ហៅ​កាត់​ជា​អង់គ្លេស​ថា CAUG»» និង ««ធីម ច័ន្ទ ឫទ្ធី»»

កម្មវិធី​នេះ​ក៏​មាន​បញ្ហា​បន្តិច​បន្តួច​ផង​ដែរ ដូច​ជា​ប្រព័ន្ធ​បង្ហាញ​តួ​អក្សរ​ខុស​មួយ​ពីរ, ការ​ស្ដាប់​បទ​រាយការណ៍​ជា​ដើម។ តែ​ទោះ​ជា​យ៉ាង​ណា នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​ដំបូង របស់​យូនីកូដ​ខ្មែរ នៅ​លើ​ប្រព័ន្ធ Android យ៉ាង​បើក​ចំហ។

ប្រសិន​បើ​លោក​អ្នក​ប្រទះ​ឃើញ​អក្សរ​ដែល​ដើរ​​ខុស​នៅ​ក្នុង​កម្មវិធី​នេះ សូម​មេត្តា​ដាក់មតិ​នៅ​ក្នុង​អត្ថបទ​នេះ នោះ​អ្នកអភិវឌ្ឍ​កម្មវិធី នឹង​យក​ទៅ​ធ្វើ​ការ​កែ​សម្រួល ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

នៅ​ពេល​បច្ចុប្បន្ន​​មាន​បងប្អូន​យើង​មួយ​ចំនួន​ទន្ទឹង​រង់​ចាំ​ថា តើ​នឹង​មាន​កម្មវិធី​រុក​រក​អ៊ីនធើណិត​ទូទៅ ដែល​អាច​អាន​អក្សរ​យូនីកូដ​ខ្មែរ​បាន​ដែរ​ឬទេ? ដូច្នេះ​បើ​ចង់​ដឹង​​នោះ សូម​កុំ​ភ្លេច​តាម​ដាន IT4U។ យើង​ខ្ញុំ​នឹង​ពាំនាំ​នូវ​អត្ថបទ​ដែល​ទាក់​ទង​នឹង យូនីកូដ​ខ្មែរ លើ Android មក​បង្ហាញជា​បន្ត​បន្ទាប់។

រាល់​ការ​រាយការណ៍​នានា​អំពី​បញ្ហា​អក្សរ​ដើរ​ខុស នៅ​ក្នុង​កម្មវិធី​នេះ គឺ​ដូច​ជា​ការ​ជួយ​ដល់​ការ​បង្កើត​កម្មវិធី​យូនីកូដ​ខ្មែរ​នៅ​លើក​ក្រោយ​ទៀត នៅ​លើ​ប្រព័ន្ធ Android

ទាញ​យក​កម្មវិធី​អាន​ព័ត៌មាន RFA Khmer [កំណែ​ថ្មី]