Script សម្រាប់​បម្លែង​រូប​ភាព​នៅ​ក្នុង Nautilus

ការប្ដូរទំហំរូបថតបានភ្លាមៗពី

Nautilus គឺ​ជា​កម្មវិធី​គ្រប់​គ្រង​ថត​ឯកសារ មួយ​យ៉ាង​សំខាន់​សម្រាប់​ប្រើ​នៅ​លើ Distribution ដែល​ជ្រើស​រើស​យក GNOME ធ្វើ​ជា​រូបរាង​អេក្រង់​ខាង​មុខ​លំនាំ​ដើម (Default Desktop Environment) ដូច​ជា៖ , , Fedora….។ តែ​ការ​លក្ខណៈ​របស់​វា​មិន​ទាន់​មាន​ភាព​ពេញ​លេញ​ឡើយ។ តួយ៉ាង​ដូច​ជា​ការ​បម្លែង​រូប​ភាព​ច្រើន​ក្នុង​ពេល​តែ​មួយ​ជា​ដើម, នៅ​ក្នុង Windows យើង​អាច​ធ្វើ​ការ​បម្លែង​បានយ៉ាង​ងាយ​ស្រួល នៅ​ក្នុង Windows Explorer ក្រោយ​ពេល​ដំឡើងរួច។ តែ​សម្រាប់ Nautilus វិញ​យើង​ត្រូវ​ការ​ដំឡើង Script មួយ​ផង​ដែរ សម្រាប់​បម្លែង​រូប​ច្រើន​ក្នុង​ពេល​តែ​មួយ។ ហើយ​ Script នេះ​ពិត​ជា​ប្រយោជន៍​ច្រើន​មែន។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ចាំ​យូរ សូម​អនុវត្ត​តាម​ខាង​ក្រោម៖

១. សូម​បើក​ស្ថានីយ​បញ្ជា (Terminal) ហើយ​វាយ​ពាក្យ​បញ្ជា៖

sudo apt-get install nautilus-image-converter

២. បន្ទាប់​មក​សូវ​ភ្ជាប់​ចេញ (Logout)

៣. នៅ​ពេល​អ្នក​ចូល​មក​ម្ដង​ទៀត សូម​បើក Nautilus ហើយចុច​ចង្អុល​ស្ដាំ​លើ​រូប​ណា​មួយ​នោះ​អ្នក​នឹង​ទទួល​បាន​ជម្រើស​ថ្មី​ចំនួន​ពីរ​ទៀត​គឺ

  • Resize Images
  • Rotate Images

នៅ​ពេល​នេះ​អ្នក​អាច​ធ្វើ​ការ​ប្ដូរ​ទំហំ​រូប​ភាពបាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ហើយ :)

ប្រភព​ដើម៖ http://ubuntu-tutorials.com/2007/09/17/nautilus-image-converter-quickly-resize-or-rotate-images-within-nautilus/