Ubuntu Tweak ជួយ​សម្រាប់​ដល់​ការ​គ្រប់​គ្រង់ Ubuntu របស់​អ្នក​បាន​មួយ​ផ្នែក

Tweak គឺ​ជា​ឧបករណ៍​ប្រព័ន្ធ (System Tool) ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​គ្រប់​គ្រង កែ​សម្រួល របស់​យើង​បាន​តាម​បំណង​របស់​យើង។ Ubunu Tweak អាច​គ្រប់​គ្រង កែ​សម្រួល​ រួម​ផ្សំ​និង​ឧបករណ៍​តូចៗ​ផ្សេងៗ​ទៀត​ដូច​ជា៖

  • មជ្ឈមណ្ឌល​កម្មវិធី (Application Center)
  • ឧបករណ៍​សម្អាត​កញ្ចប់​កម្មវិធី (Package Cleaner)
  • មជ្ឈមណ្ឌល​ប្រភព (Source Center)
  • ឧបករណ៍​កែ​ប្រែ​ប្រភព (Source Editor)
  • ឧបករណ៍​គ្រប់​គ្រង​ការ​អាប់​ដេត (Update Manager)
  • ការ​កំណត់​ការ​ភ្ជាប់​ចូល (Login Setting)
  • ការ​គ្រប់​គ្រង Session (Session Control)
  • ការ​កំណត់ Compiz (លុះ​ត្រា​អ្នក​បាន​ដំឡើង Compiz សិន​ទើប​មាន​ជម្រើស​នេះ)
  • ការ​កំណត់​រូប​តំណាង​លើអេក្រង់​ខាង​មុខ (Desktop Icon Setting)
  • ការ​សង្គ្រោះ​ឯកសារ​នៅ​លើ​អេក្រង់​ខាង​មុខ (Desktop Recovery)
  • ការ​កំណត់ GNOME
  • ការ​កំណត់​ការ​គ្រប់​គ្រង​ផ្ទាំង​វីនដូ (Window Manager Setting)
  • ទីតាំង​ថត​ឯកសារ​លំនាំ​ដើម (Default Folder Locations)
  • គ្រប់​គ្រង Script (នៅ​ក្នុង Nautilus)
  • គ្រប់​គ្រង​ឯកសារ​គំរូ (Mange Template)
  • ពាក្យ​បញ្ជា​ផ្លូវ​កាត់ (Shortcut Command)
  • លម្អិត​អំពីកុំព្យូទ័រ (Computer Detail)
  • ឧបករណ៍​គ្រប់​គ្រង​ប្រភេទ​ឯកសារ (File Type Manager)
  • ការ​កំណត់ Nautilus
  • ការ​កំណត់ការ​គ្រប់​គ្រង​ថាមពល (Power Manager Setting)
  • Secure Related
  • ព្រម​ទាំង​ឧបករណ៍​ជា​ច្រើន​ផ្សេងៗ​ទៀត ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ

អាជ្ញាប័ណ្ណ

គឺ​ជា​កម្មវិធី​ឥត​គិត​ថ្លស ដែល​អ្នក​អាច​ធ្វើ​ការ​ចែក​ចាយ ឬ កែសម្រួល​វា ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ GNU General Public License ដែល​ត្រូវ​បាន​ផ្សាយ​ដោយ Free Software Foundation។

ទាញ​យក

អ្នក​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​នេះ​បាន​នៅ៖ http://ubuntu-tweak.com/