បន្ថែម Keylock Application Indicator នៅក្នុង Ubuntu 11.04

ជាទូទៅនៅពេលដែលយើងចុច Caps Lock, Num lock និង Scroll lock វាបង្ហាញផ្ទាំងប្រាប់ថាបើកឬក៏បិទ នៅក្នុង Laptop ដោយប្រើ Windows ។ ចំពោះនៅក្នុង 11.04 វិញគឺត្រូវដំឡើងបន្ថែមនៅ Keylock Application Indicator ។

ដើម្បីដំឡើង Keylock Applicaiton Indicator គឺត្រូវដំឡើងតាម Terminal

ដំបូងសូមបើក Terminal ឬចុច Ctrl+Alt+T

រួចវាយកូដដូចខាងក្រោមនេះ
sudo add-apt-repository ppa:tsbarnes/indicator-keylock

sudo apt-get update

sudo apt-get install indicator-keylock

រួចសូមរង់ចាំការដំឡើងបញ្ចប់

នៅពេលយើងចុច Caps-Lock, Num-Lock វានិងបង្ហាញដូចខាងក្រោមនេះ