តើមានអ្វីប្លែកជាមួយកម្មវិធី Handy Folders 3.5?

Handy Folders គឺជាកម្មវិធីមួយដែលផ្តល់ឲ្យយើងនូវភាពងាយស្រួលក្នុងការចូលទៅកាន់ Folder ឬ Drive ណាមួយដោយយើងពុំចាំបាច់ចំណាយ ពេលបើក Explorer ឡើយ ។ ម៉្យាងទៀតវាក៏បានបង្ហាញនូវ Pop up menu នៅក្នុង Tool ដែរផងដែរ ដូចជា Explorer, Internet Explorer និង Dialog ផ្សេងៗ​ ដែលវាជាផ្នែកតូចមួយសម្រាប់ជួយសម្រួលដល់ការងារលោកអ្នក ។

លក្ខណៈថ្មីនៃកម្មវិធី​ Handy Folder 3.5

  • អាចប្រើប្រាស់បានជាមួយប្រព័ន្ធប្រតិបត្តិការ Windows 2000, xp, Vista, 7
  • បង្ហាញដោយស្វ័យប្រវតិ្តនៅក្នុង Windows Explorer ឬ Dialog, Open/Save Dialog
  • មានរូបរាងងាយស្រួលប្រើប្រាស់
  • ងាយស្រួលក្នុងការកំណត់លក្ខណៈផ្សេងៗ
  • ការដំឡើងវិញ មានលក្ខណៈងាយស្រួលផងដែរ
  • អាចបើក Drive នៅក្នុងប្រព័ន្ធបណ្តាញបានដោយងាយស្រួល
  • អាចស្វែងរកឯកសារ និងថតឯកសារនៅក្នុង Drive បានយ៉ាងលឿនផងដែរ
  • និងលក្ខណៈជាច្រើនទៀត

រូបរាងរបស់ Handy Folders 3.5

ទាញយកកម្មវិធីនេះ

បញ្ជាក់ៈ កម្មវិធី Handy Folder 3.5 នេះ មានអាជ្ញាប័ណ្ណ តម្លៃ ១៩.៩៥  ដុល្លារ។