តើអ្វីជា MonoDevelop?

MonoDevelop គឺជា Integrated Development Environment  (IDE) កម្មវិធីសម្រាប់សរសេរកូដភាសា C# (អានថា ស៊ីសាប) ដោយប្រើ .NET (.NET Framework) ។ MonoDevelop អនុញ្ញាតអោយអភិវឌ្ឍន៍កម្មវិធីអាចសរសេរកូដបានយ៉ាងរហ័សជាមួយភាសា C#, ASP.NET Web Application ដែលអាចដំណើរការបាននៅក្នុងប្រព័ន្ធប្រតិបត្តិការ , និង Mac OSX ។ មិនតែប៉ុណ្ណោះ MonoDevelop បានផ្តល់អោយអភិវឌ្ឍន៍កម្មវិធីអាចបង្កើត Port របស់ .NET Application ដោយប្រើ Visual Studio នៅក្នុងលីនុច អាចអោយយកទៅប្រើគ្រប់ប្រតិបត្តិការទាំងអស់ ។

លក្ខណៈពិសេសៗរបស់ MonoDevelop

  • អាចដំណើរការបានគ្រប់ប្រព័ន្ធប្រតិបត្តិការ ដូចជា Linx, Windows និង Mac OSX
  • ផ្តល់លក្ខណៈ សរសេរកូដយ៉ាងស្រួល ដោយមានគំរូកូដស្រាប់ៗ
  • អាចដំណើរការភាសាបានដូចជា C#, Visual Basic, C/C++, Vala
  • អាចប្រើជា Integrated Debugger អាចប្រើ Debugging Mono
  • ប្រើប្រាស់ GTK# Visual Designer ងាយស្រួលបង្កើត GTK# Applications
  • អាចសរសេរកូដជាមួយភាសា ASP.NET ដោយប្រើជាមួយ Mono Web Server មិនចាំប្រើ IIS ទេ
  • នឹងមានលក្ខណៈថ្មីៗទៀត

យើងអាចប្រើកម្មវិធី MonoDevelop ដោយមឥតគិតថ្លៃ ហើយប្រើបានគ្រប់ប្រតិបត្តិការទៀត ។

អាចទាញកកម្មវិធីតាមគេហទំព័រ http://monodevelop.com/Download

រូបរាងរបស់ MonDevelop នៅក្នុង Mac OSX

រូបរាងរបស់ MonDevelop នៅក្នុង

រូបរាងរបស់ MonDevelop នៅក្នុង Windows 7