សាក​ល្បង Google Voice Search ជាមួយ​គ្នា

បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ​លក្ខណៈ​ពិសេស​ថ្មី​មួយ​ទៀត​របស់​ខ្លួន​គឺ (ការ​ស្វែង​រក​តាម ដោយ​ប្រើ​សម្លេង)។ គ្រាន់​តែ​ចុច​ប៊ូតុង​មីក្រូហ្វូនស្ថិត​នៅ​ខាង​ស្ដាំ​ប្រអប់​ស្វែង​រក ហើយ​និយាយ​នូវ​ពាក្យ​ដែល​អ្នក​ចង់​ស្វែង​រក នោះ នឹង​ធ្វើ​ការ​បម្លែង​សម្លេង​របស់​អ្នក​ទៅ​ជា​ពាក្យ ហើយ​ស្វែង​រក​ជូន​អ្នក​បាន​ភ្លាមៗ​តែ​ម្ដង។ លក្ខណៈ​ពិសេស​នេះ​មាន​រូចហើយ​នៅ​លើប្រព័ន្ធ Android ដូច្នេះ ក៏​បាន​បង្កើត​ឲ្យ​មាន​នៅ​លើ Desktop ផង​ដែរ។ យើង​អាច​ប្រើ​បាន​តែ​នៅ​ក្នុង​កម្មវិធី ប៉ុណ្ណោះ។

Google នឹង​ដាក់​ឲ្យ​ប្រើ​សម្រាប់​អ្នក​ប្រើប្រាស់ ទាំង​អស់​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ។ ក៏ប៉ុន្តែ​បើ​អ្នក​មិន​អាច​រង់​ចាំ​បាន​ទេនោះ សូម

  • សូម​ភ្ជាប់​ចូល (Login) គណនី Gmail របស់​អ្នក
  • ចូល​ទៅ​ក្នុង​ទំព័រ http://www.google.com/experimental/
  • ស្វែង​រក Voice Search (ដែល​មាន​ទីតាំង​នៅ​លើ​គេ​ស្រាប់)
  • បន្ទាប់​មកសូម​ចុច Join this experiment
  • ដើម្បី​សាក​ល្បង សូម​ចូល​ទៅ​កាន់ Google ជា​ភាសា​អង់គ្លេស