Boot-Repair ជួយជួស​ជុល Boot Loader របស់ Ubuntu ក្រោយ​ពី​ដំឡើង OS ផ្សេង​មួយ​ទៀត

ជាទូទៅ​ការ​ដំឡើង តែង​តែ​ត្រូវ​បាន​ណែនាំ​ឲ្យ​ដំឡើង​ក្រោយ OS មួយ​ចំនួន (ដូច​ជា៖ Windows)។ ព្រោះ មាន មួយ​ដែល​ពេល​បើក​កុំព្យូទ័រ​មក អនុញ្ញាត​ឲ្យ​រើស OS ណាមួយ​ដែល​យើង​ចង់​ប្រើ, នោះ​មានឈ្មោះ​ថា GRUB។ ឧទាហរណ៍ ៖ ដំឡើង Windows ស្រាប់​តែ​បាត់ Ubuntu មិន​ដឹង​ជា​បាត់​ទៅ​ណា នេះ​គឺ​ដោយ​សារ​តែ​វា​មាន​បញ្ហា​ជាមួយ ព្រោះ Windows បាន​ជំនួស របស់​ខ្លួន​ទៅ​លើ​របស់ Ubuntu។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ មាន​វិធី មួយ​ចំនួន ក៏​ប៉ុន្តែ​វា​ពិបាក​នឹង​ធ្វើ, តែ​កាល​ពី​ពេល​ថ្មីៗ​នេះ គេហទំព័រ Web Upd8 បាន​ផ្សាយ​នូវ​កម្មវិធី មួយ​ដែល​មាន​ឈ្មោះ​ថា Boot Repair ដែល​យើងងាយ​ស្រួល​ក្នុង​ការ​ជួស​ជុល របស់ Ubuntu។

ដំណោះ​ស្រាយ​មួយ​ចំនួន​យើង​ត្រូវ​ការ​ប្រើ​ពាក្យ​បញ្ជា (Command Line) នៅ​ក្នុង​ស្ថានីយ​បញ្ជា (Terminal)។ តែ​កម្មវិធី Boot-Repair គឺ​ជា​កម្មវិធី​មាន​រូបរាង (GUI) ដែល​យើង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ។ តែ​ក្នុង​មាន​ជម្រើស​កម្រិត​ខ្ពស់ (Advanced Option) មួយ​ចំនួន​ផងដែរ​សម្រាប់​ឲ្យ​អ្នក​កំណត់ Partition ច្បាស់​លាស់​ដើម្បី​ដំឡើង Purge និង ដំឡើង GRUB ឡើង​វិញ។ ហើយ​យើង​ក៏​អាច​ធ្វើ​ការ​រើស​យក OS លំនាំ​ដើម បាន​ផង​ដែរ។

ដើម្បី​ប្រើ Boot-Repair យើង​ចាំ​បាច់​ត្រូវ​ប្រើវា​តាម Live CD ឬ​ក៏​តាម Flash ក៏បាន។ ដូច្នេះ​សូម Boot ពី Live CD ឬ Flash បន្ទាប់​មក​ដំឡើង Boot-Repair ដោយ​ប្រើ​ពាក្យ​បញ្ជា​ខាង​ក្រោម (អ្នក​អាច​ដំឡើង​កម្មវិធី​នេះ​បាន​នៅ​ក្នុង Live CD ឬ Flash របស់​អ្នក)៖

sudo add-apt-repository ppa:yannubuntu/boot-repair
sudo apt-get update
sudo apt-get install boot-repair-ubuntu

ក្រោយ​ពី​ដំឡើង​រួច​សូម​បើក​កម្មវិធី​ពី Dash (សម្រាប់ Ubuntu 11.04) តែ​បើ​អ្នក​ប្រើ Ubuntu 10.04 ឬ Ubuntu 10.10 សូម​ចុច៖ System -> Administration -> Boot Repair។ កម្មវិធី​នេះ​អាច​ប្រើ​នៅ​លើ Ubuntu 10.04, 10.10 និង 11.04។

ប្រភព​ដើម៖ http://www.webupd8.org/2011/06/boot-repair-fix-ubuntu-boot-issues.html