លក្ខណៈថ្មីៗនៃកម្មវិធី Directory Opus 10.0

Directory Opus 10.0 គឺជាកម្មវិធីថ្មីមួយសម្រាប់រុករកទិន្នន័យ (Explorer) បានយ៉ាងស្រួលដោយមាន  Tab ច្រើន, ហើយគ្រាន់តែចុចពីរលើ Desktop កម្មវិធីនេះនឹងបើកភ្លាមតែម្តង ។ កម្មវិធីនេះអាចប្រើតែមួយ Microsoft ប៉ុណ្ណោះដែលមាន 32bit និង 64bit ។

តើអ្នកមានអារម្មណ៍ថាប្រើប្រាស់ Windows Explorer បានតែមួយ Tab ទេ? ដើម្បីប្រើប្រាស់ Windows Explorer បានច្រើន Tag នោះគឺ Directory Opus អាចជួយបានដោយវាអាចយកប្រើជំនួស Windows Explorer ដោយមានលក្ខណៈពិសេស និងមុខងារជាច្រើនសម្រាប់ប្រើប្រាស់ផងដែរ ។

លក្ខណៈថ្មីៗនៃ Directory Opus 10.0

 • មាន Tag ច្រើនដោយបង្ហាញជា Tree Display
 • បង្កើតថតដាក់ឯកសារជា Tab ដែលយើងអាចបង្កើត Folder បានយ៉ាងឆាប់រហ័ស
 • យើងអាចច្រោះ,​តំរៀប, ដាក់ជាក្រុម និងស្វែងរកថតឯកសាររបស់អ្នកបានយ៉ាងលឿន
 • អាចគាំទ្រ FTP, Zip, 7zip, RAR និងកម្មវិធីខ្ជប់ជាច្រើនទៀត
 • អាចបង្ហាញជាមុននៅលើឯកសាររូបភាព និង​ឯកសារផ្សេងៗទៀត
 • អាចកែឈ្មោះឯកសារ និង កែប្រែ​ឯកសារបានយ៉ាងស្រួល
 • អាចគាំទ្រសម្រាប់ដុតស៊ីឌី និង ឌីវីឌី
 • ចម្លង​ឯកសារមានល្បឿនលឿនជាងជំនាន់មុខ
 • អាចប្តូររូបរាងបាន theme អាចទាញយកពីគេហទំព័របស់ Directory Opus
 • ផ្តល់លក្ខណៈថ្មី Jump lists ដូចនឹងលក្ខណៈ  Windows 7
 • ចង់ចាំទីតាំងដែលបានបើកពីមុន
 • រូបរាងស្រស់ស្អាតជាងមុន និងស្រួលប្រើប្រាស់
 • និងមានលក្ខណៈជាច្រើនទៀត

ទាញយកតូរីនសម្រាប់ទាញយក Directory Opus 10.0 32bit និង 64bit