ការប្រាស់ប្រើកម្មវិធីបន្ថែមសម្រាប់ ងាយស្រួលក្នុងការរចនាគេហទំព័រ

ក្នុងការរចនាគេហទំព័រមួយ យើងត្រូវចេះដូចជាការចាក់ពណ័, ការកំណត់ទំហំរូបរាងនៃគេហទំព័រ (Resolution of Website), ដើម្បីអោយគេហទំព័រមានសោភ័ណ្ឌភាពស្រស់ស្អាតផងដែរ ។ ជាមួយគ្នានេះ ខ្ញុំបាទសូមបង្ហាញកម្មវិធីបន្ថែមសម្រាប់ងាយស្រួលក្នុងការរចនាគេហទំព័រអោយភាពស្រស់ដូចខាងក្រោមនេះ

ColorPix គឺជាកម្មវិធីមួយសម្រាប់ស្ទង់ពណ៍ ឬក៏ចាប់យកពណ៌ពីកន្លែងណាមួយដែលអ្នកចង់ធ្វើការចាប់យក ។ កម្មវិធីមានទំហំតូចងាយស្រួលក្នុងការប្រើប្រាស់ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីរចនាធំៗដូចជា , GIMP, CorelPhotopaint នោះទេ ។

Html Color Picker គឺជាកម្មវិធីមួយស្រដៀងនឹង Colorpix ដែរ ។

JR Screen Ruler គឺជាកម្មវិធីមួយសម្រាប់វាស់ខ្នាតអ្វីមួយ យើងប្រើប្រាស់វាសម្រាប់វាស់ទំហំគេហទំព័រ ។

ជាទូទៅគេហទំព័រមានទំហំរូបរាង ពីរប្រភេទដែលគេនិយមរចនាគេហទំព័រ

1024 x 768  យើងគួរតែកំណត់ខ្នាតតែ 980px ឡើងទៅគេហទំព័ររបស់យើងមានទំហំពេញស្អាត

800 x 600 យើងគួរតែកំណត់ខ្នាតតែ 770px ឡើងទៅគេហទំព័ររបស់យើងមានទំហំពេញស្អាត

ទាយយកកម្មវិធីទាំងអស់នេះ