របៀប​ប្ដូរ​កម្មវិធីរុក​រក​​អ៊ីនធើណិត​លំនាំ​ដើម​នៅ​ក្នុង iOS

មាន​កម្មវិធី​រុក​រក​អ៊ីនធើណិតជា​ច្រើន​ដែលដាក់​ដំណើរ​នៅក្នុង ដូច​ជា៖ Mini, SkyFire, Atomic និង​ផ្សេងៗ​ទៀត។ ក្នុង​កម្មវិធី​ទាំង​នេះ​អ្នក​អាច​រើស​យក​មួយ​ធ្វើជា​កម្មវិធី​លំនាំ​ដើម (Default) ក្នុង​ការ​រុក​រក​អ៊ីនធើណិត​របស់​អ្នក​បាន នោះ​គឺ​កម្មវិធី Changer សម្រាប់ iOS ដែល​បាន Jailbreak រួច។ អ្នក​អាច​ស្វែង​រក​បាន​នៅ​ក្នុង Cydia។

ក្រោយ​ពី​ដំឡើង​រួចហើយ​សូម​ចូល​ទៅ​ក្នុងកន្លែង​កំណត់ (Settings) របស់​អ្នក បន្ទាប់​មក​រំកិល​ចុះ​ក្រោម​ទាល់​តែ​ឃើញ “Browser Changer”

គ្រាន់​តែ​ចុច​ត្រឡប់​ទៅ​ជា On ហើយ​រើស​ចុច​លើ Selected Browser ដើម្បី​រើស​កម្មវិធី

នៅ​ពេល​នោះ​អ្នក​នឹង​ទទួល​បាន​បញ្ជី​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​ឈ្មោះ​កម្មវិធី​រុក​រក​អ៊ីនធើណិត​ជា​ច្រើន, សូម​រើស​យក​កម្មវិធីមួយ (សូម​ប្រាកដ​ថា កម្មវិធី​ដែល​អ្នក​រើស​នោះ បាន​ដំឡើង​រួច​ហើយ)។

រូប​ភាព (Image): How-To Geek
ប្រភព​ដើម៖ http://www.howtogeek.com/65773/how-to-change-the-default-web-browser-in-ios/