សរសេរ​រូបមន្ត​គណិត​វិទ្យា​នៅ​ក្នុង LibreOffice Writer

នៅ​ក្នុង MS Office មាន​ភ្ជាប់​មក​ស្រាប់​នូវ​ឧបករណ៍​សម្រាប់​សរសេរ​រូប​មន្ត​ ហើយ​យើង​អាច​ដំឡើង​កម្មវិធី​បន្ថែម​ផ្សេង​ទៀត​ដូច​ជា MathType ដើម្បី​ជំនួយ​ក្នុង​ការ​សរសេរ។ ចំណែក​នៅ​ក្នុង ក៏​មិន​ចាញ់ MS Office ដែរ ព្រោះ​កម្មវិធី​នេះ​ក៏​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​ផ្ទាល់​ខ្លួន​មួយ​គឺ Math ដែល​អាច​សរសេរ​រូបមន្ត​គណិត​វិទ្យា។ តែ​អ្នក​ដែល​ចាប់​ប្រើ កម្មវិធី​ការិយាល័យ ដំបូង​ប្រហែល​ជា​គិត​ថា​យើង​អាច​សរសេរ​បាន​តែ​នៅ​ក្នុង​កម្មវិធី Math ប៉ុណ្ណោះ មិន​អាច​យក​ទៅ​ដាក់​ក្នុង Writer បាន​ឡើយ, តែ​តាម​ពិត​យើង​ពិត​ជា​អាច​ធ្វើ​បាន​​ដែរ ហើយ​ពិត​ជា​ងាយ​ស្រួល​បំផុត។

របៀប​បញ្ចូល

១. ដំបូង​សូម​បើក​កម្មវិធី LibreOffice Writer

២. បន្ទាប់​មក​ចុច​លើ Insert (បញ្ចូល) -> Object (វត្ថុ) -> Formula (រូបមន្ត)

៣. នៅ​ពេល​នេះ​អ្នក​ទទួល​បាន​ផ្ទាំង​មួយ​សម្រាប់​វាយ​រូប​មន្ត​គណិត និង​ផ្ទាំង​ធាតុ ដែល​ជា​អ្នក​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក ក្នុង​ការ​សរសេរ​រូបមន្ត​ផ្សេងៗ ដូច​ជា ឫស, សមីការ, ប្រភាគ, tan, cos, និង​ផ្សេងៗ​ជា​ច្រើន​ទៀត។

មធ្យោបាយ​ដ៏​ងាយ​ស្រួល​មួយ ក្នុង​ការ​បញ្ចូល​រូបមន្ត​គណិត​ថ្មី​មួយ ដោយ​មិន​បាច់​ចុច​លើម៉ឺនុយ Insert -> Object -> Formula នោះ គឺ​យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​របារ​ឧបករណ៍​របស់​យើង។

១. សូម​ចុច​លើ Tools -> Customize

២. ក្នុង​ផ្នែក LibreOffice Writer Toolbars ត្រង់​ប្រឡោះ Toolbar សូម​រើស​យក Standard

៣. ត្រង់​ផ្នែក Toolbar Content សូម​ចុច​លើ “Add…”

៤. ត្រង់​ប្រឡោះ Category រើស​យក “Insert” ហើយ​ត្រង់​ប្រឡោះ Command រើស​យក “Formula” ហើយ​ចុច Add

៥. អូស​ម៉ឺនុយ Formula មាតិកា Commands ដែល​ទើប​បន្ថែម​នេះ ទៅ​ដាក់​ត្រង់​ណា​ដែល​អ្នក​ពេញ​ចិត្ត (មើល​ឧទាហរណ៍​ខាង​ក្រោម)

នៅ​ពេល​នេះ​អ្នក​អាច​បញ្ចូល​រូបមន្ត​គណិត​វិទ្យា​ថ្មី ដោយ​ចុច​តែ​មួយ​ប៉ុណ្ណោះ!

សូម​ទាញ​យក​​សម្រាប់​សរសេរ​គណិត​វិទ្យា​នៅ​ទីនេះ៖ http://sourceforge.net/projects/ooolatex/files/OOoLatex/OOoLatex-4.0.0-beta/OOoLatexFonts.zip/download