ដំឡើង WinFF សម្រាប់បំលែងវីដេអូនៅក្នុង Ubuntu 11.04

កាលពីលើកមុន ខ្ញុំបាទបានបង្ហាញពីកម្មវិធី Transmageddon Video Transcoder ម្តងរួចមកហើយដែលកម្មវិធីនោះសម្រាប់បំលែងឯកសារវីដេអូនៅក្នុង ។ បន្តមកទៀតនេះ ខ្ញុំបាទសូមបង្ហាញកម្មវិធីមួយទៀតដែលមានឈ្មោះ WinFF ។ WinFF គឺជាកម្មវិធីដែលផ្តល់ដោយឥតគិតថ្លៃ (Open Source), ហើយដំណើរការបានច្រើនប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទៀតផង (Cross-platform) សម្រាប់ប្រើក្នុងការថតសម្លេង និងបំលែងឯកសារវីដេអូទៀតផង ។ មិនតែប៉ុណ្ណោះ WinFF ផ្តល់លក្ខណៈងាយស្រួលក្នុងបំលែងដោយវាគាំទ្រឯកសារវីដេអូ និងសម្លេងបានច្រើនផងដែរ ។

ខាងក្រោមនេះជាលក្ខណៈពិសេសនៃកម្មវិធី WinFF

  • WinFF គឺជាកម្មវិធីដែលផ្តល់ដោយឥតគិតថ្លៃ (Open Source), ហើយដំណើរការបានច្រើនប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទៀតផង (Cross-platform)
  • WinFF មានpackages សម្រាប់ Debian, Ubuntu និង Redhat
  • អាចបំលែងបានច្រើនឯកសារក្នុងពេលតែមួយ
  • អាចបំលែង​ឯកសារវីដេអូទៅជាឯកសារសម្លេង
  • ងាយស្រួលកំណត់ frame size, frame rate មុនពេលបំលែង
  • អាចគាំទ្រភាសាបានជាង ១០ភាសា

នេះជារូបរាងរបស់ WinFF

របៀបដំឡើង WinFF នៅក្នុង Ubuntu 11.04

ដំបូងចូល Applications => Ubuntu Software Center

រួចសរសេរថា WinFF

រួចចុច Install ដើម្បីដំឡើងកម្មវិធីនេះ

បន្ទាប់មករង់ចាំការដំឡើងបញ្ចប់ហើយ សូមចូលទៅបើកកម្មវិធី

Applications => Sound & Video => WinFF

Add ដើម្បីទាញយក Video មកបំលែង

Clear ដើម្បីលុប Video មិនចង់បំលែង

Play ដើម្បីលេង Video

Preview ដើម្បីមើលជាមុន

Convert ដើម្បីបំលែង

Option ដើម្បីជ្រើសរើសការកំណត់ផ្សេងៗ