GIMPBox រក្សា​ផ្ទាំង​នានា​របស់ Gimp ឲ្យ​នៅ​ជាប់​គ្នា

អ្នក​ប្រើ Linux ទូទៅ​តែង​តែ​ស្គាល់​ថា​អ្វី​ទៅ​ជា គឺ​ជា​​ដូច​ទៅ​នឹង ដែរ​តែ​មាន​លក្ខណៈ​ពិសេស​តិច​ជាង ។ ជាធម្មតា​ពេល​យើង​បើក​កម្មវិធី GIMP ម្ដង​ម្ដងៗ យើង​តែង​តែ​ទទួល​បាន​ផ្ទាំង​ដល់​ទៅ​៣៖

  1. ផ្ទាំង​ឧបករណ៍​ប្រើ​ប្រាស់ (Tools Box)
  2. ផ្ទាំង​បង្ហាញ​រូប
  3. ផ្ទាំង​ស្រទាប់​និង​ផ្សេងៗ (Layer Box)

រូបភាព៖ http://www.linuxfortravelers.com/

ហើយ​មាន​ភាព​រញ៉េរញ៉ៃ​បន្តិច​ដែរ នៅ​ពេល​វា​នៅ​ដាច់​ពី​គ្នា​ដូច្នេះ​នោះ។ បើ​តាម​គេហទំព័រ Web Upd8 បាន​ដាក់​ផ្សាយ​អំពី ស្គ្រីប មួយ​ដែល​មាន​ឈ្មោះ​ថា ដែល​ស្គ្រីប​នោះ​អាច​ធ្វើ​ឲ្យ​ផ្ទាំង​នៃ GIMP នានា​នៅ​ជាប់​គ្នា​តែ​មួយ ដូច​យើង​ឃើញ​ស្រាប់​នៅ​ក្នុង Photoshop ជា​ដើម។

ពេលប្រើ GIMPBox

ស្គ្រីប​មួយ​នេះ​មាន​បញ្ហា​មួយ​ចំនួន សូម​អាន​ចំណុច​ខាង​ក្រោម៖

  • នៅ​ពេល​ដំណើរ​ការ GIMPBox នឹង​ត្រូវ​ពន្យា​ពេល​ក្នុង​រយៈ​ពេល​ខ្លី​មួយ (ប្រហែល ១ ទៅ ២នាទី) ដើម្បី​បម្លែង GIMP ឲ្យ​មាន​ផ្ទាំង​នានា​នៅ​ជាប់​គ្នា។
  • បើ​អ្នក​ប្រើ Unity និង AppMenu (ម៉ឺនុយ​សកល) នោះ​ម៉ឺនុយ​របស់ GIMP នឹង​មិន​បង្ហាញ​នៅ​របារ​ខាង​លើ​ទេ។ តែ​អ្នក​អាច​ប្រើ​ម៉ឺនុយ GIMP បាន​ហើយ​ចុច​ចង្អុល​ស្ដាំ​ទៅ​លើ​ផ្ទាំង GIMP ឬ ដំណើរ​ការ GIMPBox ជាមួយ​នឹង​ពាក្យ​បញ្ជា​ពិសេស​មួយ (មើល​ខាង​ក្រោម)។ តែ​ក៏​មិន​បង្ហាញ​ជា​លក្ខណៈ​ម៉ឺនុយ​សកល​ដែរ។
  • អ្នក​មិន​អាច​បើក​រូប​ច្រើន​ដោយ​ចុច​ចង្អុល​ស្ដាំ​ដើម្បី បើក​ជាមួយ GIMP ទេ។
  • GIMPBox មិន​ដំណើរ​ការ​ក្ដារ​ចុច​ផ្លូវ​កាត់​ដើម​ឡើយ។ ដើម្បី​ឲ្យ​ដំនើរ​ការ​បាន​នោះ អ្នក​ចាំបាច់​ត្រូវ​ចុច Tab ជា​មុន​សិន បន្ទាប់​មក​ទើប​អាច​ប្រើ​ក្ដារ​ចុច​ផ្លូវ​កាត់​បាន។ Tab នេះ​ប្រើ​បាន​តែ​ម្ដងៗ​ប៉ុណ្ណោះ។
  • មិន​ដើរ​នៅ​ក្នុង GNOME3 ឡើយ

ទាំង​នេះ​ជា​បញ្ហា​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង បើ​អ្នក​គិត​ថា មិន​អីទេ សូម​អនុវត្ត​តាម​ពាក្យ​បញ្ជា​ខាង​ក្រោម ដើម្បី​ដំឡើង។

១. ដំឡើង​ស្គ្រីប GIMPBox

sudo apt-get install python-wnck 
sudo wget http://gimpbox.googlecode.com/hg/gimpbox.py -O /usr/local/bin/gimpbox
sudo chmod +x /usr/local/bin/gimpbox

២. កែ​ម៉ឺនុយ GIMP ដើម្បី​ឲ្យ​ដំណើរ GIMPBox ជំនួស GIMP៖

ស្វែង​រក “Main Menu” នៅ​ក្នុង Dash (របស់ Unity 11.04) តែ​បើ​នៅ​ក្នុង GNOME ធម្មតា​សូម​​ចុច​ចង្អុល​ស្ដាំ​នៅ​លើ​ម៉ឺនុយ​រួច​រើស​យក “Edit Menus”។ ចុច​លើ​ក្រុម “Graphics” រើស​យក “GIMP Image Editor” ចុច​លើ Properties ហើយ៖

ក) បើ​អ្នក​មិន​ប្រើ Unity ជាមួយ​នឹង AppMenu (global menu) ទេ, សូម​ជំនួស “gimp-2.6 %U” ជា​មួយ​នឹង “gimpbox %U

ខ) ប្រសិន​បើ​អ្នក​ប្រើ Unity ជាមួយ AppMenu (global menu) , សូម​ជំនួស “gimp-2.6 %U” ជាមួយ “env UBUNTU_MENUPROXY= gimpbox %U”

ប្រភព​ដើម៖ http://www.webupd8.org/2011/06/gimpbox-get-single-window-mode-in.html